ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នួន ភារ​ម្យ សុំ​ក្ដី​មេត្តា​ពី​សប្បុរសជន​ក្រោយ​ជួប​គ្រោះថ្នាក់​បាក់ជើង​ស្ដាំ​និង​ស្រាំ​ឆ្អឹងជំនីរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​កីឡាករ​ជើង​ខ្លាំង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៩០ នួន ភារ​ម្យ បាន​អំពា​វនា​វ​សុំ​ក្ដី​មេត្តា​ពី​សប្បុរសជន​បន្ទាប់​ពី​ជួបគ្រោះថ្នាក់​បាក់ជើង​ស្ដាំ និង​ស្រាំ​ឆ្អឹងជំនីរកាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១១ ធ្នូ ដោយសារ​ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​ពេល​ត្រឡប់​មក​ពី​បំពេញការងារ​ជា​អាជ្ញាកណ្តាល ចៅក្រម…

រាជធានី​ភ្នំពេញ ៖ អតីត​កីឡាករ​ជើង​ខ្លាំង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៩០ នួន ភារ​ម្យ បាន​អំពា​វនា​វ​សុំ​ក្ដី​មេត្តា​ពី​សប្បុរសជន​បន្ទាប់​ពី​ជួបគ្រោះថ្នាក់​បាក់ជើង​ស្ដាំ និង​ស្រាំ​ឆ្អឹងជំនីរកាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១១ ធ្នូ ដោយសារ​ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​ពេល​ត្រឡប់​មក​ពី​បំពេញការងារ​ជា​អាជ្ញាកណ្តាល ចៅក្រម ក្នុង​ការ​ប្រកួត​កីឡាប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០១៨ នៅ​ឯ​ទីលាន​ឯកជន​មួយ​របស់​ក្រុមហ៊ុន Sky Land ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

លោក​កំពុង​ចាត់​ទុក​ខ្លួនឯង​ជា​ជន​ពិការ ដែល​មិន​មាន​លទ្ធភាព​ក្នុង​ការ​រក​ប្រាក់​សម្រាប់​បង់​រំលស់​ផ្ទះ និង​ជួយ​ទំនុកបម្រុង​ដល់​សិស្សគណ​ដែលកំពុង​ហ្វឹកហាត់​ក្នុង​ក្លិប​របស់​ខ្លួន​។ នួន ភារ​ម្យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ៖«​ការ​ជិះ​បុក​បង្កាន់ដៃស្ពាន​នេះ គឺ​ខ្ញុំ​គ្មាន​ផឹកស្រា​អ្វី​ទាំងអស់ ។ ក្រោយ​ធ្វើ​គណៈកម្មការ​ប្រកួត​ចប់​ម៉ោង ៩ យប់ ថ្ងៃ​នោះ ខ្ញុំ​ជិះ​ម៉ូតូ​រាង​លឿន​ដែរ ព្រោះ​ខ្លាច​ដ​ចម្លង​បិទ ហើយ​ពេល​ជិះ​នោះ ខ្ញុំ​អត់​ដឹង​ថា នៅ​ខាង​មុខ​មាន​ស្ពាន​ទេ ព្រោះ​មាន​ទួល​មួយ​បាំង​បាត់ តែ​ពេល​ជិះ​ឆ្លង​ទួល​នោះ ម៉ូតូ​របស់ខ្ញុំ បាន​ហោះ​ទៅ​បុក​បង្កាន់ដៃស្ពាន​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ញុំ​បាក់​ស្មងជើង​ស្តាំ និង​បុក​ដើមទ្រូង​ធ្វើ​ឲ្យ​ស្រាំ​ឆ្អឹងជំនីរ​ទៀត ។ ចំណែក កីឡាករ​ជើង​ចាស់​សង សា​រិ​ទ្ធ ដែល​ជិះ​ជាមួយ​បាន​បែកក្បាល​ដេរ​ច្រើន​ថ្នេរ​ដែរ និង​មាន​របួស​ខ្លួនប្រាណ ព្រមទាំង​មាន​របួស​ធ្លាក់​ស្មា​ខាងឆ្វេង​ផង​ដែរ​»​។

តាម​ប្រភព​ព័ត៌មាន​ក្រោយ​ជួប​គ្រោះថ្នាក់ដ៏​អាក្រក់​នេះ នួន ភារ​ម្យ និង សង សា​រិ​ទ្ធ ត្រូវ​បាន​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់
សាកល​កម្ពុជា និង​លោក​ឧកញ៉ា ស្រី ចាន់​ថន ជា​អគ្គនាយក​ក្រុមហ៊ុន 7NG ជា​អ្នក​ធានា​រ៉ាប់រង​លើ​ការ​វះកាត់ និង​ព្យាបាល​របួស​របស់​ពួក​គាត់ ហើយ​ក៏​មាន​សប្បុរសជន​មួយ​ចំនួន​ទៀត​ក៏​បាន​ជួយ​ឧបត្ថម្ភ​ខ្លះ​ៗ​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ នួន ភារ​ម្យ កំពុង​មានការ​បារម្ភ​ខ្លាំង​ទៅ​លើ​ជីវភាព​គ្រួសារ ដែល​នឹង​ជួប​ភាព​ទីទ័ល​ខ្លាំង ។ លោក​បាន​និយាយ​ថា​៖«​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ព្រោះ​តាំងពី​តូច​មក​ខ្ញុំ​មិន​ដែល​មាន​គ្រោះថ្នាក់​ដល់​បាក់ដៃ​បាក់ជើង​បែប​នេះ​ទេ ហើយ​ការ​បាក់ជើង​ស្តាំ​នេះ វា​ដូច​ជា​ខ្ញុំ​ពិការ​បាត់​ទៅ​ហើយ ហើយ​នៅ​ក្នុង​អំឡុង​ព្យាបាល​របួស ដែល​អាច​ប្រើ​ពេល​៣​ទៅ​៤​ខែ​នេះ ខ្ញុំ​មិនដឹង​ថា ជីវភាព​គ្រួសារ​របស់ខ្ញុំ នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ?​»​។ លោកបាន​ត្អូញត្អែរ​បន្ត​ថា​៖ «​សព្វ​ថ្ងៃនេះ ខ្ញុំ​មាន​តែ​មុខ​ទេ ហើយ​មនុស្ស​ភាគច្រើន​មើល​មក​ថា​ខ្ញុំ​មាន​ជីវភាព​គួរសម​ហើយ ប៉ុន្តែ​តាម​ពិត​ខ្ញុំ​គ្មាន​អ្វី​ទេ​។ ខ្ញុំ​មានផ្ទះ​ផ្ទាល់ខ្លួន​មែន តែ​ខ្ញុំ​ត្រូវ​បង់​រំលស់​១​ខែ​ៗពី​៣០០​ទៅ​៤០០​ដុល្លារ ព្រោះ​ខ្ញុំ​នៅ​ជំពាក់​គេ​ជាង​២​ម៉ឺន​ដុល្លារ​ទៀត ។ ម្យ៉ាងទៀត ខ្ញុំ​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​សិស្ស​៥​នាក់​ដែល​ក្នុង​១​ខែ​ត្រូវ​ចំណាយ​អង្ករ​២​បេ និង​ទិញ​ម្ហូបអាហារ​ថ្ងៃ​ៗ​ជាង​៣​ម៉ឺន​រៀល អ៊ីចឹង​ដល់​ពេល​ខ្ញុំ​មាន​បញ្ហា​បែប​នេះ គឺ​ជីវភាព​របស់ខ្ញុំ​ទ័ល​ខ្លាំង​តែ​ម្តង​»​។

ជាមួយ​គ្នា​នេះ នួន ភារ​ម្យ ក៏​បាន​សុំ​ក្តី​មេត្តា​ពី​សប្បុរសជន​ឲ្យ​ជួយ​ដល់​រូប​លោក​ផង​ដែរ ព្រោះ​លោក​គ្មាន​ការងារ​អ្វី​ផ្សេង​ក្រៅពី​ប្រដាល់​នោះ​ទេ សូ​ម្បី​តែ​ភរិយា​របស់​លោក​ក៏​ធ្វើ​ជា​គណៈកម្មការ​ប្រដាល់​ដែរ ។ បើ​តាម​លោក នួន ភារ​ម្យ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ លោក​និង​លោក​សង សា​រិ​ទ្ធ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ

ពេទ្យរ​ស្ស៊ី ហើយ​ក៏​កំពុង​រង់ចាំ​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន និង​អ្នកគាំទ្រ​កីឡាប្រដាល់​ផង​ដែរ ។
អ្នកមាន​បំណង​ចង់​ជួយ​ដល់​លោក នួន ភារ​ម្យ អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​របស់​លោក​ផ្ទាល់ ០១២ ៤៣ ៥៦ ៦៥​។ ទោះបី​យ៉ាងណា លោក តែម ម៉ឺន បាន​ប្រាប់​ថា ក្រៅពី​ការ​ជួយ​បង់ថ្លៃ​ព្យាបាល​ដល់ នួន ភារ​ម្យ គឺ​យើង​នឹង​នៅ​តែ​ផ្តល់​ប្រាក់​របប​សម្រាប់​ការ​បំពេញការងារ​ជា​អាជ្ញាកណ្តាល ចៅក្រម នៅ​សង្វៀន​បាយ័ន​ដល់​គាត់​ក្នុងអំឡុងពេល​សម្រាក​ព្យាបាល​របួស​នេះ ព្រោះ​ខាង​ទូរទស្សន៍​បាយ័ន គេ​មានចិត្ត​ធម៌​មេត្តា​ណាស់ ក្នុង​ការ​ជួយ​ដល់​គណៈកម្មការ​របស់​យើង អ៊ីចឹង​គេ​នឹង​ទុក​ប្រាក់​របប​ឲ្យ នួន ភារ​ម្យ រហូត​ដល់​គាត់​អាច​ទៅ​បំពេញការងារ​បាន​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ