ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អស់​សាំង​ម៉ូតូ​ទឹក​…​តែលតោលរ​សាត់អណ្តែត​អស់​ពេញ​១​យប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ទទួល​ការងារ​ទេសចរណ៍ ​និង​ចរាចរណ៍​ផ្លូវ​ទឹកបាន​ឲ្យ​ដឹង​ថា នៅ​វេលាម៉ោង​១៧​ថ្ងៃ​ទី​១៥ ធ្នូ ជនជាតិ​ចិន​ដែល​មាន​គ្នា​៦​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ទទួល​ការងារ​ទេសចរណ៍ ​និង​ចរាចរណ៍​ផ្លូវ​ទឹកបាន​ឲ្យ​ដឹង​ថា នៅ​វេលាម៉ោង​១៧​ថ្ងៃ​ទី​១៥ ធ្នូ ជនជាតិ​ចិន​ដែល​មាន​គ្នា​៦​នាក់ បាន​ជួល​ម៉ូតូ​ទឹក​៣​គ្រឿង​ជិះ​លេង​កម្សាន្ត​ផ្លាស់​ប្តូរ​គ្នា​ម្តងម្នាក់​ៗ បាន​រយៈពេល​១៥​នាទីក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ទាំង​៣​គ្រឿង​ ទៅ​លេង​ជុំវិញ​កោះ​ថាស ដែល​មាន​ចម្ងាយ​ពី​ឆ្នេរ​អូរ​ឈើទាល​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ប៉ុន្តែ​មាន​បុរស​ម្នាក់​មិន​ទាន់​ត្រឡប់​មក​វិញ​ទេ នៅ​បន្ត​ជិះ​១​ជុំ​ទៀត​រហូត​ដល់​ម៉ោង​១៧ ​និង​៣០​នាទី​ក៏​មិនឃើញ​ត្រឡប់​មក​វិញ ទើប​មានការ​ផ្អើល​ឆោឡោ ។

លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តម​​សេ​នីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​លេ​ី​ផ្ទៃសមុទ្រ សហការ​គ្នា​ចេញ​​រក​ជនជាតិ​ចិន​ម្នាក់​នោះ​ជា​បន្ទាន់ ។

លោកស្នងការ​រង​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ និង​ទេសចរណ៍​ប្រេ​ី​ប្រាស់​អូ​ប័​រ​ចំនួន​២​គ្រឿង ចេញ​ល្បាត​លេ​ី​ផ្ទៃសមុទ្រ​និង​ម៉ូតូ​ទឹក​ចំនួន​៩​គ្រឿង អូ​ប័​រ​១​គ្រឿង ព្រមទាំង​បាន​ទំនាក់ទំនង​ផ្តល់​ព័ត៌មាន​ទៅ​អង្គភាព​ព្រំ​ដែនទឹក និង​អង្គភាព​សន្តិសុខ​លំហ​សមុទ្រ ​ដើម្បី​ជួយ​ស្វែងរក ។

ប៉ុន្តែ​ដោយសារ​យប់​ងងឹត​លើ​ផ្ទៃសមុទ្រ​រក​ចាក់​ភ្នែក​មិន​យល់ មិន​អាច​រក​ឃើញ​នោះ​ឡេ​ី​យ ។ លុះដល់​ភ្លឺ​ឡើង​ស្វែងរក​ទៀត ទើប​ឃើញ​បុរស​ជនជាតិ​ចិន​នោះ​ និង​ម៉ូតូ​ទឹក​ដែល​គាត់​ជិះ​កំពុងរ​សាត់អណ្តែត​នៅ​ខាងត្បូង​ឆ្នេរសមុទ្រ​អូរ​ឈើទាល ​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ។ ជនជាតិ​ចិន​នេះ​មានឈ្មោះ RAO GUANG ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ED ៩៧១៤៩៥៣ ចុះ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ ។

លោក ណុ​ប បញ្ញា បាន​បញ្ជាក់​ថា តាម​ការ​សាកសួរ​ពី​មូលហេតុ​ដែល​គេ​មិន​អាច​បេ​ី​ក​ម៉ូតូ​ទឹក​ជិះ​ត្រឡប់​មក​ឆ្នេរ​វិញ​បាន ដោយសារ​ម៉ូតូ​អស់​សាំង ។ ពេល​នាំ​មក​ដល់​ដីគោក ជន​រង​គ្រោះ​ហាក់​មាន​សុខភាព​ហត់នឿយ​បន្តិច ប៉ុន្តែ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ទេ ។

ចាត់ទុកជា​សំណាង​ហើយ ដែល​អាច​រក្សា​ជីវិត​កណ្តាលលំហ​សមុទ្រ​មួ​ួ​យ​យប់​​ដោយ​សុវត្ថិភាព ប្រសិនបើ​រដូវ​មាន​ព្យុះ​ច្រើន​រលក​សមុទ្រ​មានកំ​ពស់​ពី​១​ទៅ​២​ម៉ែត្រ​ ប្រហែលជា​យ៉ាប់​ហើយ តែ​ពេល​នេះ​រលក​ស្ងប់​ទើប​អាច​គេច​រួច​ពី​គ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ