ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់​! សំឡេង​សើច​សប្បាយ​ប្រែ​ក្លាយទៅជា​សំឡេង​យំ​យ៉ាង​រន្ធត់​ពេញ​រោងការ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​ចរន្ត​ភ្លើង​ឆក់​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ធ្វើ​អោយ​បងប្អូន​ដែល​កំពុង​ផឹកស៊ី​សប្បាយ ប្រែ​ក្លាយជា​ទឹកភ្នែក​គ្រប់​ៗ​គ្នា​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៦ ធ្នូ នៅផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ចាក់​ខ្លាញ់…

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​ចរន្ត​ភ្លើង​ឆក់​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ធ្វើ​អោយ​បងប្អូន​ដែល​កំពុង​ផឹកស៊ី​សប្បាយ ប្រែ​ក្លាយជា​ទឹកភ្នែក​គ្រប់​ៗ​គ្នា​។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៦ ធ្នូ នៅផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាមរ​ក៍​ ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង​។

រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឆាង ឆៃ​រ៉ា​ន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ផ្ទះ​ជន​រង​គ្រោះ​បាន​រៀបចំ​ពិធី​មង្គលការ ហើយ​នៅ​ក្បែ​ផ្ទះ​បាន​សង់រោង​ចុងភៅ និង​រោងការ​ដ៏​យ៉ាង​ស្រស់​ស្អាត ប៉ុន្តែ​នៅ​ពេល​យប់​ឡើង​បែរជា​អត់​មាន​ភ្លើង​បំភ្លឺ ទើប​ជន​រង​គ្រោះ​បាន​យក​ខ្សែភ្លើង ត​ចេញពីផ្ទះ​អូស​ទៅ​ចូល​រោងការ និង​រោង​ចុងភៅ​ដើម្បី​បំភ្លឺ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ពេល​ដែល​បងប្អូន​ដទៃ​ទៀត​កំពុង​នាំ​គ្នា​ផឹកស៊ី​យ៉ាង​សប្បាយ​រីករាយ តែ​ជា​អកុសល​មិនដឹង​ជា​មូលហេតុ​អ្វី ក្នុង​ពេល​ដែល​យុវជន​រង​គ្រោះ​កំពុង​ត​ភ្លើង​នោះ ស្រាប់តែ​ឆ្លង​ចរន្ត បណ្តាល​អោយ​ឆក់​ជន​រង​គ្រោះ​ប្រកាច់​ធ្លាក់​ពីលើ​កៅអី​មក​ដី ផ្អើល​បងប្អូន​ទាំងអស់​រត់​មក​ជួយ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ គឺ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ធ្វើ​អោយ​សំឡេង​សើច​សប្បាយ ប្រែ​ក្លាយទៅជា​សំឡេង​យំ​ខ្សឹកខ្សួល​គួរ​ឱ្យ​ស​ង្វែ​គ​ពេញ​រោងការ​ទៅ​វិញ​។

ប្រ​​ភព​​ដដែល​នេះ​បាន​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ​ភ្លាម​ៗ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​រាយ​ការ​ណ៍​ប្រាប់​មក​សមត្ថកិច្ច​ភ្លាម​ៗ​នោះ​ទេ គឺ​រហូត​ទាល់តែ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៧​ធ្នូ ទើប​នាំ​គ្នា​រាយ​ការ​ណ៍​ ហើយ​សមត្ថកិច្ច​បាន​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​សព រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន ទើប​ប្រគល់​សព​អោយទៅ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ