ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​ភ្នំ​អស់​ជាង​ពាក់កណ្តាល ទើប​អាជ្ញាធរ​ស្ទុះ​ក្រោក​ទៅ​ដេញ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​អាជ្ញាធរ ដែល​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​ស្ទើរ​ខ្ទេចខ្ទី​អស់ ដឹក​លក់​ធ្វើ​អាជីវកម្ម ទើប​ក្រោយមក​កម្លាំង​សមត្ថកិច្ច​នគរ​បាល​​ប៉ុស្តិ៍​ឃុំ​ស្ទឹង​ត្រង់ សហការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​ត្រង់ ចុះ​ទៅ​ណែនាំ​ហាមឃាត់ និង​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង ។…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​អាជ្ញាធរ ដែល​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​ស្ទើរ​ខ្ទេចខ្ទី​អស់ ដឹក​លក់​ធ្វើ​អាជីវកម្ម ទើប​ក្រោយមក​កម្លាំង​សមត្ថកិច្ច​នគរ​បាល​​ប៉ុស្តិ៍​ឃុំ​ស្ទឹង​ត្រង់ សហការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​ត្រង់ ចុះ​ទៅ​ណែនាំ​ហាមឃាត់ និង​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង ។

ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ជីកដី​ភ្នំ​លក់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​ម្ចាស់​អាជីវកម្ម​ធ្វើ​ច្បាប់​អនុញ្ញាតិ​ឱ្យ​បាន​ត្រឹមត្រូវ ។

ប្រភព​បន្ត​ទៀត​ថា ភ្នំ​ព្រាល​ជិត​រលាយ​សាបសូន្យ​អស់​ទៅ​ហើយ ខណ​:​ឈ្មួញ​បាន​នាំ​គ្នា​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ដឹក​លក់​តាម​ភូមិ​យ៉ាង​គគ្រឹកគគ្រេង ដោយ​គេ​មិនឃើញ​មាន​មន្ត្រី​ណា​ម្នាក់​ចេញ​មុខការ​ពារ​ភ្នំ​ទាំងអស់​នេះនោះ​ឡើយ ដោយ​ពួក​គេ​ដឹក​លក់​មួយ​ថ្ងៃ​ៗ រហូត​ដល់​ខូច​ផ្លូវ​អស់​ជា​ច្រើន​កន្លែង​ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ខណ​:​ឃើញ​ភ្នំ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​បាន​គេ​នាំ​គ្នា​ជីក​កកាយ ជា​ពិសេស​នៅ​ចំណុច​ខាងលើ ដែល​ឈ្មួញ​កំពុង​តែ​សប្បាយ​ក្នុង​ការ​ជីក​កកាយ​ធន​ធាន​ធម្មជាតិ ដែល​ជា​កេរ្តិ៍​ដូនតា អស់​រយ​:​ពេល​ជា​យូរលង់​ណាស់​មក​ហើយ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ពួក​គាត់​មានការ​សប្បាយចិត្ត ខណ​:​ឃើញ​ខាង​មន្ត្រី​នគរបាល ក៏​ដូច​ជា​ខាង​អាជ្ញាធរ​បាន​ចុះ​ទៅ​ហាមឃាត់​ទាន់​ពេល កុំ​អី​ភ្នំ​ព្រាល​ទាំងមូល​ប្រហែលជា​រលាយ​គ្មាន​សល់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ