ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រកាស​ពី​ការ​ចាកចេញ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាល​របស់​លោក​ដូ​ណា​ល់​ត្រាំ​ជួប​ការ​រង្គោះរង្គើ​ថ្មី ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក ប្រកាស​នា​ថ្ងៃ​ទី​១៥ ​ធ្នូ​ ពី​ការ​ចាកចេញ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ លោក​RYAN ZINKE​ជា​អ្នក​ទទួល​បន្ទុក​អនុវត្ត​មួយ​ផ្នែក​ធំ នៃ​នយោបាយ​របស់​លោក​។…

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាល​របស់​លោក​ដូ​ណា​ល់​ត្រាំ​ជួប​ការ​រង្គោះរង្គើ​ថ្មី ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក ប្រកាស​នា​ថ្ងៃ​ទី​១៥ ​ធ្នូ​ ពី​ការ​ចាកចេញ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ លោក​RYAN ZINKE​ជា​អ្នក​ទទួល​បន្ទុក​អនុវត្ត​មួយ​ផ្នែក​ធំ នៃ​នយោបាយ​របស់​លោក​។

រដ្ឋមន្ត្រី​មហាផ្ទៃ​រូប​នោះ​នឹង​ចាក​ចេញពី​រដ្ឋាភិបាល​នា​ដំណាច់ឆ្នាំ ក្រោយ​កាន់​តំណែង​ជិត​២​ឆ្នាំ​។ លោក​ត្រាំ​ក្រោយ​ការ​ប្រកាស​ពី​ការ​តែងតាំង​ប្រមុខ​ខុ​ន្ទ​កាល័យ​ស្ដីទី​របស់​លោក បាន​សរសេរ​តាម TWITTER​ថា លោក​RYAN ZINKE​បាន​បំពេញការងារ​ជា​ច្រើន​ក្នុង​អាណត្តិ​របស់​លោក ហើយ​ខ្ញុំ​សុំ​ថ្លែងអំណរគុណ​ចំពោះ​ការ​បម្រើ​ប្រជាជាតិ​របស់​លោក​។ លោក​គួ​សបញ្ជាក់​ទៀត​ថា នឹង​ប្រកាស​ពី​ឈ្មោះ​រដ្ឋមន្ត្រី​មហាផ្ទៃ​ថ្មី​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​។

នៅ​សហរដ្ឋអាមេរិក រដ្ឋមន្ត្រី​មហាផ្ទៃ​ទទួល​បន្ទុក​គ្រប់គ្រង​បរិស្ថាន បណ្ដា​ឧទ្យាន​ជាតិ ដែនដី​សហព័ន្ធ​និង​កិច្ចការ​ឯទៀត​ៗ​។ លោក​RYAN ZINKE​ជា​អតិ​ី​ត​យោធា​និង​ជា​តំណាងរាស្ត្រ​នៃ​រដ្ឋ​ម៉ុង​តា​ណា​។ លោក​ទទួល​ការ​រិះគន់ ពី​ការ​ចំណាយ​ច្រើន​ជ្រុល​។ លោក​បាន​ឲ្យ​គេ​ជួសជុល​ទ្វារធំ​៣​នៃ​ការិយាល័យ​របស់​លោក ដោយ​ចំណាយ​ប្រាក់​ដល់​ទៅ​៧៥០០០​ដុល្លារ រួច​អគ្គស្នងការ​ក្រសួង​លោក បាន​ស៊ើប​អង្កេត​លើ​ការ​ចំណាយ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​តាម​យន្តហោះ​ឯកជន​របស់​លោក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ទី​១៥​ធ្នូ​លោក​បាន​បញ្ចេញ​ប្រតិកម្ម​ថា ខ្ញុំ​ពុំ​អាច​លើក​ហេតុផល​ពី​ការ​ចំណាយ​ប្រាក់​ច្រើន​ពាន់​ដុល្លារ​សម្រាប់​ការពារ​ខ្លួន​ខ្ញុំ​និង​ការពារ​គ្រួសារ​ខ្ញុំ ប្រឆាំង​ការ​ចោទប្រកាន់​ខុស​ទាំងនោះ​។ លោក​បន្ត​ថា​យក​ល្អ​ប្រ​ធានា​ធិ​ប​តី​និង​ក្រសួងមហាផ្ទៃ​គួរ​ផ្ដោត​លើ​បណ្ដា​សមិទ្ធិ​ផល​ជា​ជាង​លើ​ការ​ចោទប្រកាន់​ខុស​ទាំងឡាយ​។

ទោះបី​យ៉ាងណា​ការ​គ្រប់គ្រង​បរិស្ថាន​របស់​លោក ក៏​រង​ការ​បរិហារ​ផង​ដែរ​ដោយ​ពួក​ប្រឆាំង ដែល​លោក​ជា​អ្នក​ចូល​ចិត្ត​បរបាញ់​សត្វ បែរជា​ទៅ​បង្កើត​ក្រុមប្រឹក្សា​ទទួល​បន្ទុក​បញ្ហា​ការពារ​ជិ​វិត​សត្វព្រៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ