ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ព្រ.មាន​វា.យ​ប្រហារ​អង់គ្លេស​យ៉ាង​ខ្លាំង​ក្លា​បើ​អ៊ុយ​ក្រែន​ធ្វើ​រឿង​នេះ

1 អាទិត្យ មុន

ទី​ក្រុងម៉ូស្គូ៖ ​ប្រទេស​រុស្ស៊ី​ប្រហែល​ជា​អត់ទ្រាំ​ត​ទៅ​ទៀត​មិន​បាន​ទេ​នឹង​ពាក្យ​សម្ដី​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស និង​បច្ចុប្បន្ន​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់​គ្លេស លោក​ដេវីដ កាំម៉្រុន​​ ដែល​​​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ុយ​ក្រែន​ និង​ថ្លែង​សារ​នយោ​បាយ​ថា​​ទី​១​-​អង់គ្លេស​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែន​​ដោយ​ឥត​កំណត់​ពេល​វេលា​​ និង​ទី​២-​អង់គ្លេស​មិន​យល់​ទាស់​ទេ​បើ​អ៊ុយ​ក្រែន​ចង់​ប្រើ​ប្រាស់​អាវុធ​អង់គ្លេស​​​បាញ់​ប្រហារ​ចូល​ទឹក​ដី​រុស្ស៊ី​។​ លោក​យល់​ថា​អ៊ុយ​ក្រែន​មាន​សិទ្ធិ​ពេញ​លេញ​ដើម្បី​ធ្វើ​ដូច្នេះ​។​ ត្រង់​សារ​នយោបាយ​ទី២​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​​ទី​ក្រុង​ម៉ូស្គូ​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​។…

ទី​ក្រុងម៉ូស្គូ៖ ​ប្រទេស​រុស្ស៊ី​ប្រហែល​ជា​អត់ទ្រាំ​ត​ទៅ​ទៀត​មិន​បាន​ទេ​នឹង​ពាក្យ​សម្ដី​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស និង​បច្ចុប្បន្ន​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់​គ្លេស លោក​ដេវីដ កាំម៉្រុន​​ ដែល​​​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ុយ​ក្រែន​ និង​ថ្លែង​សារ​នយោ​បាយ​ថា​​ទី​១​-​អង់គ្លេស​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែន​​ដោយ​ឥត​កំណត់​ពេល​វេលា​​ និង​ទី​២-​អង់គ្លេស​មិន​យល់​ទាស់​ទេ​បើ​អ៊ុយ​ក្រែន​ចង់​ប្រើ​ប្រាស់​អាវុធ​អង់គ្លេស​​​បាញ់​ប្រហារ​ចូល​ទឹក​ដី​រុស្ស៊ី​។​ លោក​យល់​ថា​អ៊ុយ​ក្រែន​មាន​សិទ្ធិ​ពេញ​លេញ​ដើម្បី​ធ្វើ​ដូច្នេះ​។​

ត្រង់​សារ​នយោបាយ​ទី២​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​​ទី​ក្រុង​ម៉ូស្គូ​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​។ រុស្ស៊ី​បញ្ចេញ​ប្រតិ​កម្ម​តប​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ផង និង​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ផង​។ យោង​តាម​អ្នក​នាំ​ពាក្យ​រុស្ស៊ី​, ​​ពាក្យ​សម្ដី​នេះ​ជា​ការ​បញ្ជាក់​ថា​​​អឺរ៉ុប​កំពុង​ធ្វើ​សង្គ្រាម​ប្រយោល ហើយ​​​ពួក​គេ​ចង់​អូស​ទាញប្លុក​ទាំង​២​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ដោយ​ផ្ទាល់​។

​ថ្ងៃ​នេះ​ រុស្ស៊ី​ព្រមាន​​កាន់​តែ​ធ្ងន់​​ថា​ខ្លួន​អាច​នឹង​វាយ​ប្រហារ​ទីតាំង​យោធា​របស់​អង់គ្លេស​នា​ពេល​អនា​គត​។ ឯក​អគ្គ​រាជ​ទូត​អង់​គ្លេស​ប្រចាំ​ទី​ក្រុង​ម៉ូស្គូ​ត្រូវ​ក្រសួង​ការ​បរទេស​រុស្ស៊ី​​កោះ​ហៅ​ទៅ​ជួប​ដើម្បី​សម្ដែង​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ និង​ថ្លែង​សារ​ព្រមាន​ចំពោះ​ពាក្យ​សម្ដី​របស់​លោក​កាំ​ម៉្រុន។ រុស្ស៊ី​ថា​បើ​សិន​​អ៊ុយ​ក្រែន​ហ៊ាន​ប្រើ​អាវុធ​អង់គ្លេស​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​​​មែន​ រុស្ស៊ី​នឹង​វាយ​ប្រហារ​មូល​ដ្ឋាន​យោធា​អង់គ្លេស​ និង​គ្រឿង​បរិក្ខារ​យោធា​អង់គ្លេស​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន និង​នៅ​ទី​កន្លែង​ដទៃ​ទៀត​។​

ក្រសួង​ការ​បរទេស​រុស្ស៊ី​ថ្លែង​ថា​ពាក្យ​សម្ដី​របស់​លោក​កាំម៉្រុន​នេះ​ជា​ការ​ទទួល​ស្គាល់​ថា​អង់គ្លេស​ពិត​ជា​បាន​​ចូល​រួម​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ដោយ​ផ្ទាល់​។ ក្រសួង​ថ្លែង​បន្ត​ទៀត​ថា​ខ្លួន​បាន​ព្រមាន​ទូត​អង់គ្លេស​ថា​​បើ​សិន​អ៊ុយ​ក្រែន​ហ៊ាន​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​លោ​កកាំ​ម៉្រុន​មែន ​​មូល​ដ្ឋាន​យោធា​អង់គ្លេស​ និង​ឃ្លាំង​អាវុធ​អង់គ្លេស​នៅ​អ៊ុយ​ក្រែន និង​នៅ​ប្រទេស​ដទៃ​ទៀត​នឹង​ក្លាយ​ជា​គោល​ដៅ​ដែល​ត្រូវ​វាយ​ប្រហារ​​។

ក្រសួង​បញ្ជាក់​ថា​ការ​កោះ​ហៅ​ទូត​អង់គ្លេស​ទៅ​ឆ្លើយ​បំភ្លឺ​នេះ​ដើម្បី​បញ្ជាក់​ថា​រុស្ស៊ី​មិន​អាច​បណ្ដោយ​ឱ្យ​លោក​កាំម៉្រុន​និយាយ​ស្រេច​តែ​នឹង​ចិត្ត​ទេ​។ អង់គ្លេស​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​វិបាក​ធ្ងន់​ធ្ងរ​ដែល​អាច​នឹង​កើត​មាន​​ដោយ​សារ​ពាក្យ​សម្ដី​នេះ​។ និយាយ​តែ​មាត់​ទទេ​​មិន​សូវ​អី​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​បើ​អ៊ុយ​ក្រែន​​​ហ៊ាន​ធ្វើ​តាម​ពាក្យ​សម្ដី​នេះ​នឹង​ក្លាយ​ជា​ការ​បង្ក​ហេតុ​យ៉ាង​ពិត​ប្រាកដ​។

សូម​រំលឹក​ថា​នៅ​ក្នុង​​ការ​ថ្លែង​សុន្ទរ​កថា​នៅ​ទី​ក្រុង​កៀវ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​កាំ​ម៉្រុន​មិន​បាន​និយាយ​ចាក់​រុក​ដោយ​ផ្ទាល់​ឱ្យ​អ៊ុយ​ក្រែន​បាញ់​កាំ​ភ្លើង​ចូល​ទឹក​ដី​រុស្ស៊ី​ទេ​។ លោក​គ្រាន់​តែ​និយាយ​ថា​អ៊ុយ​ក្រែន​មាន​សិទ្ធិ​ប្រើ​អាវុធ​ដែល​ផ្ដល់​ដោយ​អង់គ្លេស​​បើ​សិន​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​​​ចង់​ធ្វើ​ដូច្នេះ​។ លោក​និយាយ​របៀប​ឆ្កឹះ​ជា​គំនិត​ថា​រុស្ស៊ី​អាច​បាញ់​កាំ​ភ្លើង​ចូល​ទឹក​ដី​អ៊ុយក្រែន​បាន​។ រឿង​អី​អ៊ុយ​ក្រែន​គ្មាន​សិទ្ធិ​បាញ់​ចូល​រុស្ស៊ី​វិញ​។ លោក​យល់​ថា​អ៊ុយ​ក្រែន​ត្រូវ​តែ​មាន​សិទ្ធិ​ការ​ពារ​ខ្លួន​។

លោក​ថ្លែង​ថា​​វា​ជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​អ៊ុយ​ក្រែន​​ថា​ត្រូវ​ធ្វើ​ដូច្នេះ ឬ​យ៉ាង​ណា​។ ប្រហែល​ជា​លោក​ចង់​មាន​ន័យ​ថា​អ៊ុយ​ក្រែន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​។ ​ប៉ុន្តែ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​រុស្ស៊ី​ រុស្ស៊ី​យល់​ថា​នេះ​ជា​ការ​និយាយ​ពន្យុះ​ និង​បង្ក​ហេតុ​រវាង​អង់គ្លេស និង​រុស្ស៊ី​។ រុស្ស៊ី​មិន​មែន​និយាយ​តែ​មាត់ទេ​។ ថ្ងៃ​នេះ រុស្ស៊ី​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​វិញ្ញាសា​ហាត់​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ