ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ចូល​បូម​ស្តារ​បាតទន្លេ​ទេ​ទឹក​អាច​បាក់​ច្រាំង​ផ្តាច់​ផ្លូវជាតិ​លេខ​៦A

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្រាំង​ទន្លេមេគង្គ​នៅ​ឃុំ​ឬ​ស្សី​ជ្រោយ​ស្រុក​មុខកំពូល​តែងតែ​ជួប​នូវ​បញ្ហា​បាក់​ច្រាំង​ជា​រៀង​រហូត​មក ជា​ពិសេស​នៅ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​លើក​ឡើង​ថា តាំងពី​គាត់​ដឹងក្តី​មក​ដី​នៅ​ច្រាំង​ខាងលិច​តែងតែ​បាក់​រហូត​មក រ‌ី​ឯ​ដី​នៅ​ច្រាំង​ខាងកើត​មានការ​ដុះ​ច្រើន ។ ពួក​គាត់​បាន​បន្ត​ទៀត​ថា…

រាជធានី​ភ្នំពេញ ៖ ច្រាំង​ទន្លេមេគង្គ​នៅ​ឃុំ​ឬ​ស្សី​ជ្រោយ​ស្រុក​មុខកំពូល​តែងតែ​ជួប​នូវ​បញ្ហា​បាក់​ច្រាំង​ជា​រៀង​រហូត​មក ជា​ពិសេស​នៅ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។

តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​លើក​ឡើង​ថា តាំងពី​គាត់​ដឹងក្តី​មក​ដី​នៅ​ច្រាំង​ខាងលិច​តែងតែ​បាក់​រហូត​មក រ‌ី​ឯ​ដី​នៅ​ច្រាំង​ខាងកើត​មានការ​ដុះ​ច្រើន ។ ពួក​គាត់​បាន​បន្ត​ទៀត​ថា នៅ​ចន្លោះ​ឆ្នាំ​២០១០-២០១៤ មានការ​បាក់​ច្រាំង​ជា​ខ្លាំង​ដី​នៅ​ចន្លោះ​១០០​ទៅ ២០០​ម៉ែត្រ បាន​ចូល​ទៅ​ក្នុង​ទន្លេ​តំបន់​នេះ​បាន​បាក់​ខ្លាំង​ជា​ថ្មី​ម្តងទៀត​នៅ​ចុងឆ្នាំ​២០១៨​នេះ ។

មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល​បាន​លើក​ឡើង​ថា ក្រុម​ជំនាញ​បាន​ចុះ​ពិនិត្យ និង​តាមដាន​ស្ថានភាព​ទីតាំង​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៥ ដោយ​បាន​រក​ឃើញ​ថា ច្រាំង​ទន្លេ​នៅ​តំបន់​នេះ​រង​ហានិភ័យ​ខ្ពស់​ដោយសារ បញ្ហា​ធំ​ៗ​ចំនួន​៣៖ ទី​១- គឺ​ស្ថានភាព​បាតទន្លេ​ជ្រៅ​ខ្លាំង​ពី​៨ ទៅ​ជិត​៣០​ម៉ែត្រ​នៅ​ត្រើយ​ខាងលិច​(​ឃុំ​ឬ​ស្សី​ជ្រោយ​) ហើយ​មាន​ជម្រៅ​រាក់ និង​ដុះ​ខ្សាច់​ច្រើន​នៅ​ត្រើយ​ខាងកើត ។ កត្តា​នេះ​ធ្វើ​ឱ្យ​ច្រាំង​ទន្លេ​ខាងលិច​បាត់បង់​លំនឹង​ដោយសារ​ទឹក​ហូរ​ខ្លាំង​បុក​មក​ច្រាំង ។ កត្តា​ទី​២- គឺ​សម្ពាធ​ទឹក​ក្រោម​ដី ។ ឆ្នាំ​នេះ​ទឹក​ឡើង​ធំ​បណ្ដាល​ឱ្យ​ជន់​ជោរ​ទៅ​តាម​បឹង​ទាំងឡាយ​នៅ​ក្បែរ​ទន្លេ រួម​ទាំង​កម្ពស់​ដង្ហើមទឹក​ក្រោម​ដី​មានការ​កើនឡើង ។
នៅ​ពេល​ដែល​ទឹកទន្លេ​ស្រក​ទៅ​វិញ​ជា​គំហុក​ធ្វើ​ឱ្យ​កម្ពស់​ទឹក​ក្រោម​ដី​ស្រក​ទៅ​វិញ​មិន​ទាន់​។ នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ទឹក​ក្រោម​ដី​បន្ត​ហូរ​ចូល​មក​ទន្លេ​វិញ តាម​ស្រទាប់ដី​ល្បាយខ្សាច់ ដែល​លំហូរ​នេះ​ធ្វើ​ឱ្យ​ដី​ស្រទាប់​ក្រោម​ទន់ជ្រាយ និង​ងាយ​រអិល​បាក់ ។ កត្តា​ទី​៣- គឺ​ស្ថានភាព​ទន្លេ​នៅ​តំបន់​រកា​កោង​នេះ (​ឃុំ​ឬ​ស្សី​ជ្រោយ ព្រែក​ដំបង និងរ​ការ​កោង​) មាន​សភាព​កោង​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ខ្សែទឹក​ហូរ​បុក​ច្រាំង​ត្រើយ​ខាងលិច រីឯ​ត្រើយ​ខាងកើត​មានការ​ដុះ​ខ្សាច់​ជា​ច្រើន ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ