សង់កូរ៉េបុកវ៉ុនដឺឡាវពីក្រោយស្លា.ប់១ របួស៣នាក់
រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកវ៉ុនដឺឡាវ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ឃ៤១៤៣ភព១ ជិះដោយបុរស២នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចគល់ស្ពានអាកាស៧មករា ក៏ត្រូវម៉ូតូ១គ្រឿងទៀតម៉ាកសង់កូរ៉េជិះគ្នា២នាក់ក្នុងនោះស្រីម្នាក់បើកបុកចំពីក្រោយពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ជាអ្នកបើកម៉ូតូវ៉ុនដឺឡាវស្លា.ប់ភ្លាមៗក្នុងថ្លុកឈាម និង៣នាក់ទៀតរងរបួស ។
ចែករំលែកព័តមាននេះ