ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ថវិកា​១២​លាន​រៀល​ជូន​ដល់​ក្រុម​គ្រួសារ​សព​មន្ត្រី​នគរបាល​២​រូប

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នា​ថ្ងៃ​ទី​១៤​ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​​បាន​ប្រគល់​ថវិកា​ដល់​ក្រុម​គ្រួសារ​សព​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ នា​ថ្ងៃ​ទី​១៤​ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​​បាន​ប្រគល់​ថវិកា​ដល់​ក្រុម​គ្រួសារ​សព​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការ​រង ទទួល​ផែន​ធនធានមនុស្ស ព្រមទាំង​អស់លោក​ជា​នាយ នាយ​រង​ការិយាល័យ បុគ្គលិក ។

​តាម​របាយការណ៍​របស់​ការិយាល័យ​បុគ្គលិក​អាន​ដោយ​លោក​វរសេនីយ៍ទោ យី ប៊ុ​ន​រឿង នាយការិយា
ល័យ​បុគ្គលិក​បាន​ឲ្យ​ដឹង​ថា ថវិកា​ចំនួន​១២​លាន​រៀល​នេះ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​មន្ត្រី​នគរបាល​ចំនួន​២​នាក់ ដែល​បាន​ទទួលមរណភាព ក្នុង​នោះ​មាន​លោកស្រី ចាន់ ធី ជា​ជា​ភរិយា​របស់​សព​លោក អនុសេនីយ៍ត្រី សួន ពោរ មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ចំនួន​៦​លាន​រៀល និង កញ្ញា នុ​ត សុគន្ធ​លិ​កា ត្រូវជា​កូនស្រី​របស់​សព​លោក​អនុសេនីយ៍ឯក នុ​ត ទឹង មេបញ្ជាការ​រង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ចំនួន​៦​លាន​រៀល ។

​មាន​មតិ​សំណេះសំណាល​ជាមួយនឹង​ក្រុម​គ្រួសារ​សព នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុង​នាម​ប្រធាន​សមាគម​មិត្ត​នគរបាល​ជាតិ​មូលដ្ឋាន បាន​សំដែង​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​និង​ក្រុម​គ្រួសារ​នៃ​សព និង​មានការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង ដែល​ក្រុម​គ្រួសារ បាន​បាត់បង់ ប្តី ឬ​ឪពុក​ជាទី​ស្រឡាញ់ ក៏​ដូច​ជា​អង្គភាព វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ និង​អង្គភាព​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ដែល​បាន​បាត់បង់​ថ្នាក់ដឹកនាំ មន្ត្រី ឬ​ក៏​មិត្ត​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​និង​បំរើ​ការ​រួម​គ្នា​កន្លង​មក ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ