ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ៖ ម៉ា​ឡេ​ស៊ី​កំពុង​ដើរ​ឆ្ពោះទៅ​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់

5 ឆ្នាំ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ ធន​គារ​ពិភពលោក (WB) បាន​និយាយ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​មានឈ្មោះ​ជា​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។ អនុប្រធាន​តំបន់​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ក…

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ ធន​គារ​ពិភពលោក (WB) បាន​និយាយ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​មានឈ្មោះ​ជា​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។
អនុប្រធាន​តំបន់​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ក នៅ​ធនាគារពិភពលោក លោកស្រី​Victoria Kwakwa បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​មក​ថា សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី​មាន​ភាព​ចម្រុះ​ល្អ និង​មូលដ្ឋាន​រឹង​មាំ​ដែល​នឹង​ជួយ​ឲ្យ​ប្រទេស​លូតលាស់​ដល់​កម្រិត​មួយទៀត ។

លោកស្រី​បាន​បន្ត​ថា ៖« ពួក​យើង​ស្វាគមន៍​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​ពង្រឹង​ស្ថាប័ន អភិ​វឌ្ឍន៍​​ធនធានមនុស្ស និង​ការពារ​អ្នក​ងាយ​ទទួល​រង​គ្រោះ​ក្នុង​សង្គម​ជាដើម ។ World Bank Group បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​គាំទ្រ​ម៉ា​ឡេ​ស៊ី​ក្នុងអំឡុងពេល​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នេះ »​។

លោកស្រី Kwakwa បាន​បញ្ចប់​ការ​ធ្វើ​ទស្សនកិច្ច​៤​ថ្ងៃ​កាលពី​ថ្ងៃ​ចន្ទ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​លោកស្រី​បាន​ជួប​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី Mahathir Mohamad, រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Lim Guan Eng និង​ប្រធាន​ធនាគារ Negara Malaysia គឺ​លោក Shamsiah Mohd Yunus
ជាដើម ។

លោកស្រី និង​ក្រុម​ប្រតិភូ​ក៏​បាន​ជួប​ជាមួយនឹង​ព្រះ​អង្គ​ម្ចាស់ Nazrin Muizzuddin Shah ផង​ដែរ ដែល​ពួក​គេ​បាន​ផ្លាស់​ប្តូរ​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទិន​នឹង​និន្នាការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​តំបន់​ទាំងមូល ។

និន្នាការ​ទាំងនេះ​រួម​មាន កំណើន​សារសំខាន់​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​ការ​ប្រកួតប្រជែង​នា​ពេល​អនាគត​របស់​ប្រទេស​ទាំងអស់​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ