ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គតិ​សេដ្ឋា​បណ្ឌិត​​ គាត​ ឈន់ អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ និង​ថ្លែង​អំណរ​គុណ​ប្រជា​ពល​រដ្ឋ​នៅ​ខណ្ឌ​៧​មករា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ លោក​​គតិ​សេដ្ឋា​បណ្ឌិត​គាត ឈន់ ​អនុ​ប្រធាន​ក្រុម​ការ​ងារ​ពង្រឹង​គណ​បក្ស​ប្រជាជន​រាជ​ធានី​ និង​ជា​​ប្រធានចុះ​ពង្រឹង​មូល​ដ្ឋាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខណ្ឌ​៧​មករា អម​ដំណើរ​​ដោយ​លោក​សោម សុវណ្ណ ប្រធាន​គណៈ​កម្មា​ធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខណ្ឌ​៧​មករា និង​ក្រុម​ការ​ងារ​បក្ស នា​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣០ មិថុនា ២០១៣​ នេះ បាន​អញ្ជើញ​ចុះ​​ជួប​សំណេះ​សំណាលសួរ​សុខ​ទុក្ខ និង​ថ្លែង​អំណរ​គុណ​​ប្រជា​ពល​រដ្ឋ​តាម​ផ្ទះ​​ស្ថិត​​​ក្នុង​ខណ្ឌ​៧​មករា

រាជ​ធានី​ភ្នំពេញ​ ៖ លោក​​គតិ​សេដ្ឋា​បណ្ឌិត​គាត ឈន់ ​អនុ​ប្រធាន​ក្រុម​ការ​ងារ​ពង្រឹង​គណ​បក្ស​ប្រជាជន​រាជ​ធានី​ និង​ជា​​ប្រធានចុះ​ពង្រឹង​មូល​ដ្ឋាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខណ្ឌ​៧​មករា អម​ដំណើរ​​ដោយ​លោក​សោម សុវណ្ណ ប្រធាន​គណៈ​កម្មា​ធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខណ្ឌ​៧​មករា និង​ក្រុម​ការ​ងារ​បក្ស នា​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣០ មិថុនា ២០១៣​ នេះ បាន​អញ្ជើញ​ចុះ​​ជួប​សំណេះ​សំណាលសួរ​សុខ​ទុក្ខ និង​ថ្លែង​អំណរ​គុណ​​ប្រជា​ពល​រដ្ឋ​តាម​ផ្ទះ​​ស្ថិត​​​ក្នុង​ខណ្ឌ​៧​មករា ដែល​បាន​យោ​គ​យល់ និង​អនុញ្ញាត​ឱ្យ​គណ​បក្ស​ប្រជា​ជន​ដាក់​​ស្លាក​គណ​បក្ស​មុខ​ផ្ទះ ឬបិទ​តាម​ផ្ទះ​។

ក្នុង​ឱកាស​នោះ​ លោក​​គតិ​សេដ្ឋា​បណ្ឌិត​​គាត ឈន់ ក៏​បាន​ធ្វើ​ការ​ណែ​នាំ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​​ដែល​រស់​នៅ​ក្នុង​ខណ្ឌ​៧​មករា​ទាំង​អស់​សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ហើយ​បើ​ស្រឡាញ់​ អាណិត និង​គាំ​ទ្រ​សម្តេច​​តេជោ សូម​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ៕