ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​រថយន្ត​គណ​បក្ស​ប្រជា​ជនដង្ហែ​ឃោសនា​រក​សំឡេ​ង​ឆ្នោត​ជិត​១០.០០០នាក់​នៅក្រុង​ស្ទឹង​ត្រែង​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​៖ ក្បួន​រថយន្ត​​របស់គណ​បក្ស​ប្រជា​ជន​​ដែលមក​ពី​បណ្ដា​សង្កាត់​​ចំនួន​៤ និង​ក្រុង​មួយ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​បាន​​​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​​បរិវេណ​​ព្រលាន​ក្រហម ទល់​មុខ​សាលា​ខេត្ត​ថ្មី​ ស្ថិត​ក្នុង​ភូមិ​រាជ​នុគោល​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​​ស្ទឹងត្រែង​ នៅ​វេ​លា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៣០ មិថុនា​ ២០១៣ ដើម្បី​ធ្វើការឃោសនា​រក​សំឡេង​ឆ្នោត​។

​ក្បួន​រថយន្ត​នេះ​ត្រូ​វ​ដង្ហែ​ឆ្ពោះ​ទៅ​កាន់​បណ្ដាភូមិ​ ​ឃុំ​ សង្កាត់​នានា​ក្នុងក្រុង​​​ស្ទឹង​ត្រែង​​ ដែលតាម​ការ​គ្រោង​ទុក​​​របស់​អ្នក​ដឹកនាំ​រៀប​ចំ​ក្បួនឃោ​សនា​រក​សំឡេង​ឆ្នោត​​​​នាព្រឹក​នេះអ្នក​មក​​​ពី​៤សង្កាត់​ និង​មួយ​ក្រុង​ខាងលើ​នេះ​មាន​ចំនួន​ជិត​១០.០០០​នាក់​ តែ​ជាក់​ស្ដែង​​មានអ្នក​អញ្ជើញ​ចូលរួម​តែ​៣.០០០​នាក់​ប៉ុណ្ណោះ​ ហើយ​មាន​រថយន្ត​ និង​ម៉ូតូ​យ៉ា​​ងច្រើន​​​ចូលរួម​ផង​ដែរ ។

​គួរ​បញ្ជាក់ថា​ការឃោសនា​បោះ​ឆ្នោត​ត្រូវ​បាន​គ.ជ.ប អនុញ្ញាត​ឱ្យ​ធ្វើការឃោសនាចាប់​តាំ​ងពី​ថ្ងៃទី​២៧ មិថុនា​ ២០១៣ ម្ល៉េះ​ ​តែ​ដោយឡែក​ខេត្ត​ស្ទឺង​ត្រែង​ទើប​តែ​ចាប់​ផ្ដើម​ធ្វើការ​ឃោសនានៅ​​ថ្ងៃទី​៣០​នេះ​​៕