ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរ​ទ​ស្សន៍ Aljazeera រំពឹង​ថា គណ​ប​ក្ស​​ប្រជាជន​នឹង​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​២៨ កក្ក​ដា យ៉ា​ង​ភ្លូកទឹកភ្លូកដី

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណបក្ស​នយោបាយ​របស់​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​ជា​ផ្លូវ​ការ​សម្រាប់ការ​​បោះឆ្នោត​សកល​នៅ​ខែ​​ក្រោយ​​នេះ​ ដែល​ត្រូវ​បាន​គេរំពឹង​ទុក​ថា ​​មេដឹក​នាំ​ដែល​គ្រប់​គ្រង​ប្រទេស​​​បាន​យូរ​ជាង​គេបំផុត​នៅ​អាស៊ីលោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ នឹង​បន្ត​ការ​គ្រប់​គ្រងអំណាច ។ គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​​ ហ៊ុន សែន​ ត្រូវ​បាន​គេរំពឹង​ទុកថា​នឹង​ឈ្នះ​ឆ្នោត​នៅ​​ថ្ងៃទី​២៨​ ខែកក្កដា យ៉ាងភ្លូកទឹកភ្លូកដី ។

រាជធានីភ្នំពេញ ៖ គណបក្ស​នយោបាយ​របស់​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​ជា​ផ្លូវ​ការ​សម្រាប់ការ​​បោះឆ្នោត​សកល​នៅ​ខែ​​ក្រោយ​​នេះ​ ដែល​ត្រូវ​បាន​គេរំពឹង​ទុក​ថា ​​មេដឹក​នាំ​ដែល​គ្រប់​គ្រង​ប្រទេស​​​បាន​យូរ​ជាង​គេបំផុត​នៅ​អាស៊ីលោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ នឹង​បន្ត​ការ​គ្រប់​គ្រងអំណាច ។ គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​​ ហ៊ុន សែន​ ត្រូវ​បាន​គេរំពឹង​ទុកថា​នឹង​ឈ្នះ​ឆ្នោត​នៅ​​ថ្ងៃទី​២៨​ ខែកក្កដា យ៉ាងភ្លូកទឹកភ្លូកដី ។ លោក​ ហ៊ុន​ សែន​ ​បានដឹក​នាំ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពីឆ្នាំ​​១៩៨៥​ ​ដោយ​មាន​ការ​អធ្យាស្រ័យ ​បន្តិច​បន្តួច​ចំពោះ​គណបក្សប្រឆាំង ។

គណ​បក្សចំនួន​​៨​​ដែល​នឹង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ខែ​ក្រោយនេះ​​ដើម្បី​ជ្រើសរើស​សមាជិក ​សភា​ចំនួន​១២៣​រូប នៅ​សភា​ជាន់ទាប ។​ អ្នក​ឈ្នះ​នឹង​រៀបចំ​រដ្ឋាភិបាល​ថ្មី ដើម្បី​ដឹក​នាំ​ប្រទេស​​កម្ពុជា​​​រយៈ​ពេល​៥​ឆ្នាំ​បន្តទៀត ។ មេដឹក​នាំ​គ​​ណបក្ស​ប្រឆាំង​លោក​​ សម​ រង្ស៊ី​ ​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បារាំង​ដើម្បីគេច ​​ចេញ​​ពីការ​ជាប់​ពន្ធនាគារ​រយៈពេល​១២​​ឆ្នាំ​ដែល​​ត្រូវ​បាន​គេមើល​ឃើញ​យ៉ាង​ច្បាស់ គឺ​ជា​ហេតុ​ផល​នយោបាយ ។ លោក​ ហ៊ុន​ សែន​ និង​មេដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដទៃទៀត ​បាន​ចាប់​ផ្តើម​យុទ្ធ​នា​ការ​ នៅថ្ងៃ​ព្រហស្បតិ៍​ដោយ​ទទួល​ការ​ប្រសិទ្ធពរ​ពី​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ប្រទេស​នេះ​នៅ​ចំពោះ​​មុខ​អ្នក​គាំទ្រ​១០​ពាន់នាក់ ។

លោក​ ហេង​ សំរិន​ ប្រធាន​កិត្តិយស​គណ​​បក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​នៅ​ក្នុង​កិច្ច​ប្រជុំ​ថា​ «ធ្វើការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​នឹង​នាំ​មក​នូវ​ជោគជ័យ​ច្រើន​ ​ប៉ុន្តែបើធ្វើការ​សម្រេច​ខុស​នឹង​នាំ​មក​នូវ​ការបរាជ័យ​ ​និង​គ្រោះ​ថា្នក់​ធំ​បំផុត​សម្រាប់​ជាតិ» ។ អ្នកគាំទ្រ​រាប់ពាន់​នាក់​មក​ពី​គណបក្ស​នយោ​បាយ​ជា​ច្រើន​បាន​ដង្ហែ​នៅ​លើដង​ផ្លូវ​មួយ​ចំនួន​​ក្នុង​ទី​ក្រុង​ភ្នំពេញ ខណៈពេល​ដែល​មាន​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​តុប​តែង​ដោយ​ស្លាក​នយោបាយ​ ​ហើយ​បាន​ស្រែក​ពាស​ពេញទី​ក្រុងភ្នំពេញ ។​ ប្រជា​ជន​៩,៦​លាននាក់​បាន​ចុះ​ឈ្មោះ​ដើម្បី​បោះ​ឆ្នោត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អ្នក​សង្កេត ​ការណ៍​ជាតិ និងអន្តរជាតិជាង​៧.៧០០នាក់ ៕