ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​ ២ក្រុម​ ​ដេញ​វាយ​គ្នា​នៅ​ក្រុង​សែន​មនោ​រម្យ​ របួស​ធ្ងន់ស្រាល​ ៤នាក់​

11 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ក្មេង​ស្ទាវ ២ក្រុម​ មាន​គ្នា​ប្រមាណ​ជាង​ ១០​នាក់​ ប្រដាប់​ដោយ​ដំបង​ជ្រុង ដែក​ត្បែង​ និង​កាំបិត​​គ្រប់​​ដៃ​ បាន​ធ្វើ​សកម្ម​ភាព​ដេញ​វាយ​គ្នា​ កាល​ពីវេលា​ម៉ោង​ ៩យប់​ ថ្ងៃទី​២៩​ មិថុនា​ ២០១៣​ នៅ​តាម​សួន​ច្បារ​ក្បែរ​រង្វង់​មូល​គោ​ព្រៃ​ ស្ថិត​ក្នុង​ភូមិ​អូរ​ស្ពាន​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​

ខេត្ត​មណ្ឌល​គិរី​ ៖ ក្មេង​ស្ទាវ ២ក្រុម​ មាន​គ្នា​ប្រមាណ​ជាង​ ១០​នាក់​ ប្រដាប់​ដោយ​ដំបង​ជ្រុង ដែក​ត្បែង​ និង​កាំបិត​​គ្រប់​​ដៃ​ បាន​ធ្វើ​សកម្ម​ភាព​ដេញ​វាយ​គ្នា​ កាល​ពីវេលា​ម៉ោង​ ៩យប់​ ថ្ងៃទី​២៩​ មិថុនា​ ២០១៣​ នៅ​តាម​សួន​ច្បារ​ក្បែរ​រង្វង់​មូល​គោ​ព្រៃ​ ស្ថិត​ក្នុង​ភូមិ​អូរ​ស្ពាន​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ បណ្តាល​ឱ្យ​បក្ខ​ពួក​ ២នាក់​ ​របួស​ស្រាល និង​ ២នាក់​ ទៀត​របួស​​​​ពេញ​ខ្លួន​យ៉ាង​ដំណំ​ ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ។

នៅ​ក្នុង​ហេតុ​ការណ៍ដេញ​វាយ​ប្រហារ​គ្នា​នេះ គេ​ពុំ​ដឹង​ថា​ពួក​គេ​មា​នជម្លោះ​អ្វី​ឡើយ​ ហើយ​បច្ចុប្បន្ន​ សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវបន្ត​ទៀត​​ ៕