ម៉ូតូវីវ៉ាបើកបុករថយន្តកូរ៉ូឡាឆ្លងផ្លូវ របួសធ្ងន់១ ស្រាល១
រាជធានីភ្នំពេញ ៖ បុរស ២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលពួកគេជិះម៉ូតូវីវ៉ា ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-3346 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់មុខវត្តសំរោងអណ្តែត ក៏បានបុកយ៉ាងពេញទំហឹងជាមួយរថយន្តកូរ៉ូឡា ១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 1B-0209 បើកបរដោយស្រ្តីម្នាក់ក្នុងទិសដៅស្របគ្នា ដែលបត់ឆ្វេងឆ្លងផ្លូវ ។
ចែករំលែកព័តមាននេះ