ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ហ្វត​បើក​បុក​​ម៉ូតូ​ស្មាស់ខ្ទេច​ទាំ​ង​ស្រុង​ របួស​ធ្ងន់​ ២នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ម៉ូតូ​ស្មាស់​រីវ៉ូ​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1AC-3243 ជិះ​ដោយ​បុរស​ ២នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធរុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​មុខ​ផ្សារ​ផេន​សល​ ក៏​ត្រូវ​រថ​យ​ន្ត​ហ្វត​ ១គ្រឿង​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2S-1138 ដែល​បើក​បញ្រ្ចាស់​ទិស​គ្នា​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ម៉ូតូ​ស្មាស់​រីវ៉ូ​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1AC-3243 ជិះ​ដោយ​បុរស​ ២នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធរុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​មុខ​ផ្សារ​ផេន​សល​ ក៏​ត្រូវ​រថ​យ​ន្ត​ហ្វត​ ១គ្រឿង​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2S-1138 ដែល​បើក​បញ្រ្ចាស់​ទិស​គ្នា​ បុ​ក​ចំ​ពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ទាំង​២​ ម៉ូតូ​ខ្ទេច​ទាំង​ស្រុង​ ចំណែក​រថ​យន្ត​ខូច​ខាត​មួយ​ចំហៀង​មុខ​ផ្នែក​ខាង​ឆ្វេង​ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ៣០​នាទី យប់​ថ្ងៃទី​២៩​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្រា្គះ​នៅ​មន្ទីរ​ពេទ្យកាល់​ម៉ែត​ ចំណែក​រថ​យន្ត​​ និង​ម៉ូតូ​ ត្រូវ​សមត្ថ​កិច្ច​ជំនាញ​នាំ​យក​ទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ៍សែន​ជ័យ​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕