ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ និង​អាជ្ញាធរស្រុកជាំក្សាន្តចាប់​បាន​ឈើគ្រញូងជញ្ជូនចុះមកពី​លើ​ភ្នំ​ដងរែក

11 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​ចម្រុះ និង​អាជ្ញា​ធរ​ស្រុកជាំក្សាន្ត​ បាន​ធ្វើការតាមប្រមាញ់​​ចាប់​ក្រុមកម្មករ​ខ្មែរប្រហែល​១០នាក់ ​ដែល​កំពុង​​ជញ្ជូន​ឈើ​ពី​លើ​​ភ្នំ​ដង​រែកចុះមក​កាលពីវេលាម៉ោង​២រសៀល​ថ្ងៃទី​២៨ មិថុនា ២០១៣ ស្ថិត​ក្នុងចំណុច​ភូមិ​ត្រពាំង​ធំ​ ឃុំទឹក​ក្រហម ស្រុកជាំក្សាន្ត។

សមត្ថកិច្ច​បានឱ្យ​ដឹងថា ការ​ឡោមព័ទ្ធ​ចាប់​នោះ​ បាន​តែ​ឈើគ្រញូង​ចំនួន​១១​កំណាត់ ចំណែកឯ​ក្រុម​កម្មករ​ដែលគេ​ដឹងថា ជាប្រជា​ពលរ​ដ្ឋ​ចំណាក​ស្រុក​ត្រូវ​បាន​រត់​គេចខ្លួន​អស់ហើយ  ។ បច្ចុប្បន្ន​ឈើ​គ្រញូងទាំងនោះ​ត្រូវបានរក្សា​ទុក​នៅក្នុង​សាលា​ស្រុក​ជាំក្សាន្ត ដើម្បី​​រៀប​ចំ​ធ្វើ​ការដុត​ក​ម្ទេច​ចោល ៕