ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នាយរង​ប៉ុស្តិ៍​សង្កាត់ប្អេរ​ត្រូវ​រថយន្ត​បុក​អូស​ជិត​១០ម៉ែត្រស្លា.ប់​យ៉ាង​អាណោចអាធ័ម

11 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ នាយ​រង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​សង្កាត់ប្អេរលោក​មាន ភ័ណ្ឌ ត្រូវ​បាន​រថយន្ត​មួយគ្រឿង​បុក​អូស​ជិត​១០ម៉ែត្រ បណ្តាល​ឱ្យ​ស្លា.ប់​យ៉ាងអាណោច​អាធ័ម​ និង​មន្ត្រី​ប៉ុស្តិ៍​ជា​កូន​ចៅ​ម្នាក់​ទៀត​ឈ្មោះ​ប៉ិន គឹមសាន្ត អាយុ​៣០​ឆ្នាំ បាន​របួសធ្ងន់ដែរ ខណៈ​​ដែល​ប៉ូលិស​ទាំង២នាក់​កំពុង​ជិះ​ម៉ូតូ​បំពេញ​ភារកិច្ច​​ដោយ​​ចេញ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន ។

ខេត្តកំពង់ឆ្នាំង ៖ នាយ​រង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​សង្កាត់ប្អេរលោក​មាន ភ័ណ្ឌ ត្រូវ​បាន​រថយន្ត​មួយគ្រឿង​បុក​អូស​ជិត​១០ម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​យ៉ាងអាណោច​អាធ័ម​ និង​មន្ត្រី​ប៉ុស្តិ៍​ជា​កូន​ចៅ​ម្នាក់​ទៀត​ឈ្មោះ​ប៉ិន គឹមសាន្ត អាយុ​៣០​ឆ្នាំ បាន​របួសធ្ងន់ដែរ ខណៈ​​ដែល​ប៉ូលិស​ទាំង២នាក់​កំពុង​ជិះ​ម៉ូតូ​បំពេញ​ភារកិច្ច​​ដោយ​​ចេញ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន ។

ហេតុ​ការណ៍​នេះ​បានកើតឡើង​កាលពីវេលាម៉ោង​៧ និង​៣០នាទី​យប់​ថ្ងៃទី​២៨ មិថុនា ២០១៣ ស្ថិត​នៅ​ចំណុច​ផ្ឡូវ​បែក​ជា​៤ ជិត​សួន​​ច្បារកង្រី ក្នុងភូមិឡទឹកត្រី សង្កាត់​ប្អេរ ក្រុងកំពង់ឆ្នាំង ។ មក​ដល់ព្រឹក​ថ្ងៃទី​២៩ មិថុនា ២០១៣ នេះ រថយន្ត​បង្ក​នោះ​ចាប់​បាន​ហើយ គឺខណៈ​​ដែល​បើករត់​ទៅ​ជាប់​ផុង​នៅជិត​វត្ត​ស្ទឹង ក្នុងភូមិ​សាស្ត្រ ឃុំ​បន្ទាយ​ព្រាល ស្រុករលាប្អៀរ ​ពាក់ស្លាក​លេខ​​កំពង់​ស្ពឺ 2A 0111 ចំណែក​​អ្នក​បើក​បរ​ត្រូវបាន​រត់គេច​ខ្លួន​ ​ប៉ុន្តែ​ត្រូវបានសមត្ថកិច្ច​ស្គាល់អត្ត​សញ្ញាណហើយ ។

​បើ​តាមប្រភព​​ព័ត៌​មានបាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ ប៉ូលិស​ទាំង២នាក់​បាន​ជិះម៉ូតូ​ពីត្បូង​ទៅជើង ពេល​មកដល់​ចំណុច​កើត​ហេតុ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាកកាមរី​គូទ​ហើម ពណ៌ស បើកបរ​ដោយ​ជនពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់មកពី​ទិស​​ខាង​ជើង​ទៅត្បូង ក្នុង​ដំណើរ​បញ្ច្រាសគ្នាក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​រេចង្កូត​មកឆ្វេង​ដៃ ជ្រុលមក​បុក​ម៉ូតូ​ប៉ូលិស​ទាំង២​នាក់​នេះ បណ្តាល​ឱ្យ​​អូស​ជិត​១០ម៉ែត្រ​ ទើប​ធ្លាក់​របូត​ចេញ​ពី​រថយន្ត​ ហើយ​រថយន្ត​បានបើក​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង ៕