ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ្វុ៊យហ្សូ​ដឹកលើ​សចំណុះ​ធ្លាក់​​ផុងផ្លូវ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថ​យន្ត​ម៉ាក​ហ៊្វុយហ្សូ​១​គ្រឿង​ដឹកសសរបុក​គ្រឹះច្រើន​លើ​សចំណុះ​​ពេក ក៏បណ្តាល​​​ឱ្យ​ផុង​ផ្លូវ​ធ្លាក់​កាល​ពី​វេលា​ម៉ោង​​​១០ និង​១៥នាទី​ព្រឹក​ថ្ងៃទី​​២៩ មិថុនា ២០១៣​ នេះ ស្ថិត​​ក្នុង​ភូមិព្រែក​តាពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​​មានជ័យ ដែលត្រូវ​​បាន​គេ​​ដឹ​ង​​ថា ជា​​របស់​​​ការដ្ឋានសំណង់​បុរី​ជ័យ​​ឧត្តម ។

ហេតុ​ការណ៍នេះ ​បាន​បង្កឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ ​មាន​ការ​ខឹងសម្បារ​យ៉ាងខ្លាំង ព្រោះ​នាំឱ្យ​មាន​ការ​ខូច​ខាត​​ផ្លូវ​សា​ធា​រណៈ​ដែលពិបាក​ក្នុងការ​ធ្វើដំណើរ ។ កន្លងមក​យើង​សង្កេត​ឃើញថា ​រថយន្ត​ធំៗមួយចំនួន​ពុំសូវ​យក​ចិត្ត​ទុក​ដាក់ និង​​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះទេ ដែលបញ្ហា​នេះហើយតែងតែមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើង​ជារឿយៗ  ៕