ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​កាម​រី​​ជាង​ ១០​គ្រឿង​ ដឹក​ឈើ​ប្រណីត​ចេញ​ពី​ច្រក​របៀង​ង៉ាំដី​លក់​ឱ្យ​ឈ្មួញ​វៀត​ណាម ​គ្មា​នសមត្ថ​កិច្ច​ណា​បង្រ្កាប​

11 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ រថ​យន្ត​កាមរី​គូទ​ហើម​ និង​គូទស្វិត​ជាង​ ១០​គ្រឿង​ បាន​ធ្វើ​សកម្ម​ភាព​ដឹក​ឈើ​ប្រណីត​ចេញ​តាម​ច្រក​របៀង​ង៉ាំ​ដី​ យក​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀត​ណាម​ យ៉ាង​គគ្រឹក​គគ្រេង​ កាល​ពី​វេលា​ម៉ោង​ ៤ និង​ ៣០​នាទី ទៀប​ភ្លឺ​ចូល​ថ្ងៃទី​២៩​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​ភូមិ​ឆ្នែង​ ឃុំ​ស្រែ​ខ្ទុម​ ស្រុក​កែវ​សីមា​ ដែល​សកម្ម​ភាព​នេះ ពុំ​ត្រូវ​បាន​សមត្ថ​កិច្ច​ណា​មួយ​ធ្វើ​ការ​បង្រ្កា​បឡើយ​ គឺដឹក​ទៅ​ទាំង​ខ្សែ​យ៉ាង​រលូន​បំផុត​ ។

គួរ​បញ្ជាក់ថា​ ច្រក​របៀង​ង៉ាំ​​ដី​ គឺ​ជា​ច្រក​មួយ​ដ៏​មមា​ញឹក​ជាង​គេ​ជា​រៀង​រាល់​ថ្ងៃ ក្នុង​ការ​នាំ​ចេញ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀត​ណាម​ ៕