បុរសម្នាក់ត្រូវមិត្តភក្តិវាយបែកក្បាលប្លន់យកម៉ូតូតែមិនបានសម្រេច
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបែកក្បាល និងបាក់ស្មាឆ្អឹងដងកាំបិត ខណៈដែលគាត់ចេញពីហាងផឹកស៊ីជាមួយមិត្តភក្តិម្នាក់ពីម្តុំភ្នំពេញថ្មី បានជិះម៉ូតូឌ្រីមC125 ស៊េរី២០១០ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-5084 ធ្វើដំណើរតាមផ្លូវបេតុង លុះមកដល់ចំណុចផ្លូវស្ងាត់មិត្តភក្តិម្នាក់នោះ បានឱ្យគាត់ឈប់ម៉ូតូ ដើម្បីបត់ជើងតូច ក៏ស្រាប់តែយកដុំឥដ្ឋធ្វើសកម្មភាពវាយគាត់ប្លន់យកម៉ូតូ តែមិនបានសម្រេច ។
ចែករំលែកព័តមាននេះ