ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន ៣នាក់​ ត្រូ​វ​បុរស​ម្នាក់​ដក​កាំ​ភ្លើង​វាយ​ក្បាលដោយ​មិ​នដឹង​មូល​ហេតុ​ ​របួស​ធ្ងន់​១​ ស្រាល​២​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យុវ​ជន​ ៣នាក់​ ជិះ​ម៉ូតូ​ឌ្រីមC125​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1E-2231 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ​ ខណៈ​មក​ដល់​កែង​ផ្លូវ​១៤៣​ ក៏ស្រាប់​តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ ១គ្រឿង​ ម៉ាក​ស៊ីរូស​ ពាក់​ស្លាក​លេខ នប​ (អត់​ចាំ​លេខ​) ប្រដាប់​ដោយ​កាយ​កូម​ បាន​ដក​កាំ​ភ្លើង​ខ្លី​ ១ដើម​ ម៉ាក​K54

រាជ​ធានី​ភ្នំពេញ ៖ យុវ​ជន​ ៣នាក់​ ជិះ​ម៉ូតូ​ឌ្រីមC125​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1E-2231 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ​ ខណៈ​មក​ដល់​កែង​ផ្លូវ​១៤៣​ ក៏ស្រាប់​តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ ១គ្រឿង​ ម៉ាក​ស៊ីរូស​ ពាក់​ស្លាក​លេខ នប​ (អត់​ចាំ​លេខ​) ប្រដាប់​ដោយ​កាយ​កូម​ បាន​ដក​កាំ​ភ្លើង​ខ្លី​ ១ដើម​ ម៉ាក​K54 វាយ​មក​លើ​ក្បាល​ពួក​គេ​ទាំង​៣​ ដោយ​មិន​ដឹង​មូល​ហេតុ​ បណ្តាល​ឱ្យ​យុវជន​ម្នាក់​របួស​ក្បាល​ធ្ងន់​ធ្ងរ​ និង​ ២នាក់​ទៀត​ របួស​ក្បាល​ដូច​គ្នា​តែ​ស្រាល​ ហើយ​បុរស​នោះ​ បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ភ្លាម​ៗ​ ។

ហេតុ​កាណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១២ និង ២០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៩​​ មិថុនា​ ២០១៣​ ស្ថិត​ក្នុងសង្កាត់​បឹង​កេង​កង​ទី២​ ខណ្ឌ​ចំការ​មន ។ ជន​រង​គ្រោះ​ទី១​ ឈ្មោះ ង៉ែត វណ្ណ​ធី អាយុ​ ២២​ឆ្នាំ​ មុខ​របរ​ជាង​សំណង់​នៅ​បុរី​ប៉េង​ហួត​ ជា​អ្នក​បើក​បរ​ រង​របួស​ក្បាល​ធ្ងន់​ធ្ងរ​ ទី២​ ឈ្មោះ​ នាក់​ ទូច​ អាយុ​ ២១​ឆ្នាំ​ និង​ទី៣​ ឈ្មោះ​ នី អាយុ​ ១៨​ឆ្នាំ​ មុខ​របរ​ជាង​សំណង់​នៅ​បុរី​ប៉េង​ហួតដូច​គ្នា​ ៕