ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​តាក់​ស៊ី​បើក​បុក​ម៉ូតូ​ឌ្រីម​នៅ​ស្តុប​ទួល​គោក​ របួស​ធ្ងន់​ ៣នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មនុស្ស​ ៣នាក់​ បាន​រង​របួស​ធ្ងន់​ ខណៈដែល​ពួក​គេ​ជិះ​ម៉ូតូឌ្រីម​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ព្រៃ​វែង​ 1A-6675 ជិះ​គ្នា​ ៣នាក់​ ស្រី១​ ប្រុស​២​ ធ្វើ​ដំណើរ​តាម​ផ្លូវ​គឹម​អ៊ីល​ស៊ុង​ លុះ​មក​ដល់​ចំណុច​ស្តុប​ទួល​គោក​ ក៏​ត្រូវ​រថ​យន្ត​តាក់​ស៊ី​ ១គ្រឿង​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2M-5205 ដែល​ធ្វើ​ដំណើរ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង​ បើក​បុក​ពេញ​ទំហឹង​ ។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១២​ និង​ ១៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៩​ មិថុនា​ ២០១៣​ នៅ​ចំណុច​ស្តុប​ទួល​គោក​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី១​ ខណ្ឌ​ទួល​គោក​ ។ ក្រោយ​កើត​ហេតុ​ រថ​យន្ត​ និង​ម៉ូតូ ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័​យចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ ៕