ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយ​ខន​បើក​លឿន​ជ្រុល​ទៅ​បុក​កូរ៉ូឡា​ របួស​ធ្ងន់​១​ ស្រាល​២​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ធ្ងន់​ និង​ ២នាក់​ទៀត​របួសស្រាល​ ខណៈ​ដែល​អ្នក​ទាំង​៣​ ជិះ​ម៉ូតូ​អាយ​ខន​ ១គ្រឿង​ ពណ៌ស​លាយ​ទឹក​សមុទ្រ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1W-0271 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៥៤​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មកដល់​ចំណុច​ស្តុប​រោង​កុន​លុច្ស​ ក៏​បា​នជ្រុល​ចង្កូត​ទៅបុក​រថ​យន្ត​កូរ៉ូឡា​ ១គ្រឿង​

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ធ្ងន់​ និង​ ២នាក់​ទៀត​របួសស្រាល​ ខណៈ​ដែល​អ្នក​ទាំង​៣​ ជិះ​ម៉ូតូ​អាយ​ខន​ ១គ្រឿង​ ពណ៌ស​លាយ​ទឹក​សមុទ្រ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1W-0271 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៥៤​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មកដល់​ចំណុច​ស្តុប​រោង​កុន​លុច្ស​ ក៏​បា​នជ្រុល​ចង្កូត​ទៅបុក​រថ​យន្ត​កូរ៉ូឡា​ ១គ្រឿង​ ពណ៌ទឹក​មាស​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2H-1390 ដែល​បើក​បញ្រ្ចាស់​ទិស​គ្នា​ យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទេច​ផ្នែក​ខាង​មុខ​ ចំណែក​រថ​យន្ត​ធ្លាក់​កាង​មុខ​ខូច​ខាត​ដូច​គ្នា​ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​ ១១​ និង​ ៤០​នាទី យប់​ថ្ងៃទី​២៨​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូន​ពេញ​ ។ ក្រោយ​កើតហេតុ​ សមត្ថ​កិច្ច​ជំនាញ​ធ្វើ​ការ​វាស់​វែង​ នាំ​យក​ម៉ូតូ​ និង​រថ​យន្ត​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕