ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ដឹក​​ជញ្ជូន​​ឈើ​គ្រញូង មាន​​សកម្ម​​ភាព​​មមា​​ញឹក ក្នុង​​ភូមិ​​សាស្ត្រ​​ស្រុក​​កែវ​​សីមា

11 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ទោះ​បី​ជា​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន​ ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ផ្តល់​អនុសាសន៍​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​អនុវត្ត​ឱ្យ​មានប្រសិទ្ធ​ភាព​ចំពោះ​ការ​រឹត​បន្តឹង​ការដឹកឈើ​ប្រណីត​យ៉ាងណា​ក៏​ដោយ​ ក៏​ការ​ដឹកឈើ​ប្រណីតនៅ​ក្នុង​ស្រុក​កែវសីមា​ នៅ​តែ​មាន​សកម្ម​ភាព​គគ្រឹក​គគ្រេង​ ហាក់​ដូច​ជា​ផ្គើន​មិន​ខ្លាច​រអា​អ្វី​សោះ​ឡើយ ។​

ជាក់​ស្តែង​ កាល​ពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៤​ មិថុនា​ ២០១៣ ​រថយន្ត​ឡិច​ស៊ីស​មួយ​គ្រឿង​ ពណ៌ស្ករ​ អត់​មានស្លាក​លេខ​ ដឹក​ឈើ​ប្រណីត​ពេញ​ បាន​បើកចេញ​ពី​តំបន់​អភិរក្ស​ជីវ​ចម្រុះ​ស្រុក​កែវ​សីមា​ ឆ្លង​កាត់​ស្រុក​កែវ​សីមា និង​ស្រុក​អូររាំង​ ដឹកជញ្ជូន​ចូល​ក្នុង​ផ្ទះ​មួយ​ដែល​គេ​ស្គាល់​ថា​ជា​អតីត​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ ។​ ការ​ដឹក​ជញ្ជូន​នេះ​ក៏​បា​ន​រំលង​ភ្នែក​សមត្ថ​កិច្ច​ដែល​ដាក់​ក្បាល​រថយន្ត​ចាំ​យក​លុយ​តាម​ដង​ផ្លូវ​យ៉ាង​អនាធិប​តេយ្យ​ផង​ដែរ ។​

មាន​ការ​កត់​សម្គាល់​ថា​ មុន​ពេល​ដឹក​ឈើ​ប្រណីត​យក​ទៅ​ស្តុក​ទុក​នៅ​ផ្ទះ​នោះ​ រថយន្តបាន​បើក​ឆ្លង​កាត់​ស្នាក់​ការ​ជា​ច្រើន​ដូច​ជា​ ស្នាក់​ការ​អភិរក្ស​ជីវចម្រុះ​ស្រុក​កែវ​សីមា​ អធិការដ្ឋាន​នគរ​ស្រុក​កែវ​សីមា​ បញ្ជាការដ្ឋាន​សឹក​រង​កែវ​សីមា​ បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កែវ​សីមា​ និង​ស្នាក់​ការ​ការពារសន្តិ​សុខ​៧៦១​ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​បាន​ធ្វើ​ដោយ​រលូន​ និង​មិន​រំខាន​ដល់​សមត្ថ​កិច្ច​ឡើយ ។​

លើស​ពី​នេះ​ទៀត​ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​ព្យា​យាមប្រមាញ់​ថត​រូប​ ស្រាប់​តែ​មាន​មេ​ឈ្មួញ​កាង​ឈើ​ចេញ​មក​បញ្ជា​កូន​ចៅ​៧​នាក់​ឱ្យ​មក​ស្ទាក់​រថយន្ត​ ហើយ​ជជីក​សួរ​ ដែល​សកម្ម​ភាព​នេះ​ហាក់​ដូចជា​គំរាម​ដល់​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​សារ​ព័ត៌​មាន​ផង​ដែរ ។​ ការ​ចេញ​មុខ​គំរាម​ដោយ​ប្រើ​ច្បាប់​ព្រៃ​បែប​នេះ​មានតែ​ក្រុម​ជន​ទុច្ច​រិត​ទេ​ដែល​ភ័យខ្លាច​ ព្រោះ​ថា​បើ​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ឡើយ​ ៕