ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ជិត​ចូល​និវត្តន៍​ម្នាក់​ជិះ​ម៉ូតូ​បុក​ឆ្កែ​ដួល​បាក់​ឆ្អឹង​ដង​កាំបិត​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ បុរសម្នាក់​ត្រូវ​គេស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ជិត​ចូល​និវត្តន៍​ បាន​ជិះ​​ម៉ូតូ​បុក​ឆ្កែ​បណ្តាល​ឱ្យ​ដួល​រង​របួស​បាក់​ឆ្អឹង​ដង​កាំបិត​ ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ កាល​ពីវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៧ មិថុនា​ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៥៧ ក្នុង​ភូមិ​ទួល​និមិត្ត​ សង្កាត់​ទួល​ល្វា​ ក្រុងប៉ៃលិន ។​ ជន​រង​គ្រោះ​ឈ្មោះ​ ពូ រីម អាយុ​៥៨​ឆ្នាំ​ ជា​មន្ត្រី​ជិត​ចូល​និវត្តន៍​ ធ្វើការ​នៅ​

ខេត្ត​ប៉ៃ​លិន​ ៖ បុរសម្នាក់​ត្រូវ​គេស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ជិត​ចូល​និវត្តន៍​ បាន​ជិះ​​ម៉ូតូ​បុក​ឆ្កែ​បណ្តាល​ឱ្យ​ដួល​រង​របួស​បាក់​ឆ្អឹង​ដង​កាំបិត​ ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ កាល​ពីវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៧ មិថុនា​ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៥៧ ក្នុង​ភូមិ​ទួល​និមិត្ត​ សង្កាត់​ទួល​ល្វា​ ក្រុងប៉ៃលិន ។​ ជន​រង​គ្រោះ​ឈ្មោះ​ ពូ រីម អាយុ​៥៨​ឆ្នាំ​ ជា​មន្ត្រី​ជិត​ចូល​និវត្តន៍​ ធ្វើការ​នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ។​

សាក្សី​និយាយ​ថា​ មុន​ពេល​​កើត​ហេតុ​ជន​​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ឌ្រីម​ ពណ៌​ខ្មៅ​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​៧​ លុះ​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​មាន​ហ្វូង​ឆ្កែ​៣​ទៅ​៤​ក្បាល​រត់​ដេញ​គ្នា​នៅ​តាម​ចិញ្ចើម​ផ្លូវកាត់​មុខ​ម៉ូតូ​ ក៏​បុក​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​បាក់​ឆ្អឹង​ដង​កាំបិត​ ។​ក្រោយ​ពេល​កើត​ហេតុ​ ជន​រងគ្រោះ​ត្រូវ​គេ​ដឹក​តាម​ម៉ូតូ​យក​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ ។​ ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាត​ ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ជួស​ជុល​ ៕​