ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​បញ្ជូន​អាវុធ​ឱ្យ​ពួក​ឧទ្ទាម​ស៊ីរី​

11 ឆ្នាំ មុន

សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​បញ្ជូន​អាវុធ​ឱ្យ​ពួក​ឧទ្ទាម​ស៊ីរី​កាសែត​ WALL STREET JOURNAL រាយ​ការណ៍​កាល​ពីថ្ងៃ​ទី​២៧​ មិថុនា​ថា​ ពួក CIA បាន​ចាប់​ផ្តើម​បញ្ជូន​អាវុធ​ទៅ​កាន់​ប្រទេស​ហ្ស៊ក​ដានី​ ដើម្បី​ផ្តល់​ឱ្យ​បណ្តា​ក្រុម​ឧទ្ទាម​ស៊ីរី​ក្នុង​រយៈ​ពេល​មួយខែ ។​
កាសែត​អាមេរិក​នោះ​ដែល​ដក​ស្រង់​ប្រភព​ព័ត៌​មាន​ការ​ទូត​ និង​សម្តី​របស់​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​និយាយ​ថា​ CIA ត្រូវ​ប្រើ​

សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​បញ្ជូន​អាវុធ​ឱ្យ​ពួក​ឧទ្ទាម​ស៊ីរី​កាសែត​ WALL STREET JOURNAL រាយ​ការណ៍​កាល​ពីថ្ងៃ​ទី​២៧​ មិថុនា​ថា​ ពួក CIA បាន​ចាប់​ផ្តើម​បញ្ជូន​អាវុធ​ទៅ​កាន់​ប្រទេស​ហ្ស៊ក​ដានី​ ដើម្បី​ផ្តល់​ឱ្យ​បណ្តា​ក្រុម​ឧទ្ទាម​ស៊ីរី​ក្នុង​រយៈ​ពេល​មួយខែ ។​
កាសែត​អាមេរិក​នោះ​ដែល​ដក​ស្រង់​ប្រភព​ព័ត៌​មាន​ការ​ទូត​ និង​សម្តី​របស់​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​និយាយ​ថា​ CIA ត្រូវ​ប្រើ​ពេល​៣​សប្តាហ៍​ដើម្បី​ផ្តល់​អាវុធ​ធុន​ស្រាល​ ហើយ​ប្រហែល​ជា​មីស៊ីល​ប្រឆាំង​រថ​ក្រោះ​ផង​ទៅ​កាន់​ប្រទេស​ហ្ស៊ក​ដានី ។​

ការ​ផ្តល់​អាវុធ​ ​ការ​ជួយ​បណ្តុះ​បណ្តាល​ពួក​ឧទ្ទាម​ ព្រម​ទាំង​ការ​កៀង​គរ​ផ្តល់​អាវុធ​របស់​បណ្តា​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​​ និង​អារ៉ាប់​ ត្រូវ​បាន​គ្រោង​ដើម្បី​អាច​ឱ្យ​ពួក​ឧទ្ទាម​ស៊ីរី​ត្រៀម​នា​ដើម​ខែ​សីហា វាយ​ទប់​ទល់​ខណៈ​ពួក​ឧទ្ទាម​បាត់​បង់​ទីតាំង​ឈរ​ជើង​ជាច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កង​ទ័ព​រដ្ឋាភិបាល ។​ប្រធានាធិបតី​អាមេរិក​ លោក​ បារ៉ាក់ អូបាម៉ា​ បាន​អនុញ្ញាត​ឱ្យ​បញ្ជូន​អាវុធ​ធុន​ស្រាល​ និងគ្រាប់​រំសេវ​ឱ្យ​ដល់​ពួក​ឧទ្ទាម​ស៊ីរី​ក្នុង​ផែន​ការ​សម្ងាត់​ថ្មី​ ដែល​ទើប​លាត​ត្រដាង​នា​ខែ​មិថុនា​នេះ។​ចំណែក​ប្រទេស​អារ៉ាប៊ី សាអូ៊ឌីត​ មាន​បំណង​ផ្តល់​មីស៊ីល​ការពារ​អាកាស​អាច​​លី​បាន​គឺ​មីស៊ីល​ MANPADS ឱ្យ​ពួក​ឧទ្ទាម​ស៊ីរី ៕​