ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​បន្ថែម​ទណ្ឌ​កម្ម​ប្រឆាំង​​កូរ៉េ​ខាង​ជើង​​

11 ឆ្នាំ មុន

សហ​រដ្ឋ​អាមេរិក​​កាលពី​ថ្ងៃ​ទី​២៧ មិថុនា បាន​បន្ថែម​ទណ្ឌ​កម្ម​លើ​កូរ៉េ​​ខាង​ជើង​​ ដោយ​ដាក់​ទណ្ឌ​កម្ម​​លើ​បណ្តា​​សហ​គ្រាស​ និង​បុគ្គល​​ដែល​ទាក់​ទិន​ដល់​កម្មវិធី​ពង្រីក​មីស៊ីល​​​បាលី​ស្ទីក​ និង​អាវុធ​​សម្លា.ប់​​រង្គាល​នៅ​កូរ៉េ​​ខាង​ជើង ។ក្រសួង​​រតនា​គារ​អាមេរិក​​បាន​បញ្ចូល​ក្នុង​​បញ្ជី​ខ្មៅ​នូវ​ធនាគារ​កូរ៉េ​​​ DAEDONG CREDIT BANK (DCB)​ ក្រុម​ហ៊ុន​​​ជា​សាខា​ DCB FINANCE LIMITED ព្រម​ទាំង​​

សហ​រដ្ឋ​អាមេរិក​​កាលពី​ថ្ងៃ​ទី​២៧ មិថុនា បាន​បន្ថែម​ទណ្ឌ​កម្ម​លើ​កូរ៉េ​​ខាង​ជើង​​ ដោយ​ដាក់​ទណ្ឌ​កម្ម​​លើ​បណ្តា​​សហ​គ្រាស​ និង​បុគ្គល​​ដែល​ទាក់​ទិន​ដល់​កម្មវិធី​ពង្រីក​មីស៊ីល​​​បាលី​ស្ទីក​ និង​អាវុធ​​សម្លាប់​​រង្គាល​នៅ​កូរ៉េ​​ខាង​ជើង ។ក្រសួង​​រតនា​គារ​អាមេរិក​​បាន​បញ្ចូល​ក្នុង​​បញ្ជី​ខ្មៅ​នូវ​ធនាគារ​កូរ៉េ​​​ DAEDONG CREDIT BANK (DCB)​ ក្រុម​ហ៊ុន​​​ជា​សាខា​ DCB FINANCE LIMITED ព្រម​ទាំង​​តំណាង​របស់​​​ធនាគារ​នោះ លោក​គឹម ចុល​សាម សំដៅ​បញ្ចប់​​ការ​ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ​​ ដែល​ក្រសួង​នោះ​ចាត់​ទុក​​ថា ជា​សកម្មភាព​​ខុស​ច្បាប់​​របស់​កូរ៉េ​ខាង​ជើង ។

ក្រសួង​​រតនា​គារ​ក៏​ដាក់​​ទណ្ឌ​កម្ម​ចំពោះ​​អ្នក​ទទួល​ខុស​ត្រូវ​​ខាង​កិច្ច​​ការ​បរ​ទេស​របស់​ការិយាល័យ​​ថាម​ពល​​នុយ​ក្លេ​អ៊ែរ​​​កូរ៉េ​ លោក​សុន មុន​សាន ដែល​ធ្វើ​​នយោ​បាយ​ស្រាវ​ជ្រាវ​​នុយ​ក្លេ​អ៊ែរ​​របស់​ប្រទេស​​លោក ។ទណ្ឌ​កម្ម​​ទាំង​នោះ គឺ​​ហា​ម​ឃាត់​​ពល​រដ្ឋ​អាមេ​រិក​​មិន​ឱ្យ​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​ទាំង​ឡាយ​ជាមួយ​​បណ្តា​​ក្រុម​​ហ៊ុន​​ និង​​បុគ្គល​ដែល​ទទួល​ការ​ដាក់​ទណ្ឌ​កម្ម​​ ហើយ​​ផ្អឹប​ទុក​​​ទ្រព្យ​សម្បត្តិ​​ពួក​គេ​​នៅ​លើ​​ដែន​ដី​អាមេរិក ។

ក្នុងសេច​ក្តី​​ប្រកាស​មួយ​ ក្រសួង​​រតនា​គារ​គូស​បញ្ជាក់​​ថា កម្មវិធី​​នុយ​ក្លេ​អ៊ែរ​​ និង​មីស៊ីល​​ ព្រម​ទាំង​​សកម្ម​ភាព​​សាយ​ភាយ​​នុយ​កេ្ល​អ៊ែរ​​របស់​កូរ៉េ​​ខាង​ជើង​ គឺ​រំលោភ​បំពាន​​លើ​ដំណោះ​ស្រាយ​​នានា​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​ អ.ស​.ប ​បង្ក​អស្ថិរ​ភាព​​ក្នុង​​តំបន់​​ ហើយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​របប​មិន​សាយ​ភាយ​នុយ​ក្លេ​​អ៊ែរ​​របស់​ពិភព​លោក ៕