ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចង​.ក​ធ្វើ​អត្ត​ឃាត​មិន​ដឹង​មូល​ហេតុ​​

11 ឆ្នាំ មុន

ខេត្តកំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ចង​.ក​នឹង​ខ្សែ​គោ​ភ្ជាប់​នៅ​នឹង​ដើម​អម្ពិល​ស្លា.ប់​ចោល​ប្រពន្ធ​និង​កូន​ដោយ​មិន​ដឹង​មូល​​ហេតុ និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៨​ មិថុនា​ នៅ​ក្រោយ​ភូមិ​យូរ​លើ​ ឃុំ​ព្នាយ​ ស្រុង​សំរោង​ទង​ ។ បុរស​ដែល​ធ្វើ​អត្ត​ឃាត​នេះ​ឈ្មោះ​ តិ​ ប៊ុន​ធៀន​ អាយុ​៣៥​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​-ឃុំ​​ខាង​លើ​ ហើយ​បើ​តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​

ខេត្តកំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ចង​.ក​នឹង​ខ្សែ​គោ​ភ្ជាប់​នៅ​នឹង​ដើម​អម្ពិល​ស្លាប់​ចោល​ប្រពន្ធ​និង​កូន​ដោយ​មិន​ដឹង​មូល​​ហេតុ និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៨​ មិថុនា​ នៅ​ក្រោយ​ភូមិ​យូរ​លើ​ ឃុំ​ព្នាយ​ ស្រុង​សំរោង​ទង​ ។ បុរស​ដែល​ធ្វើ​អត្ត​ឃាត​នេះ​ឈ្មោះ​ តិ​ ប៊ុន​ធៀន​ អាយុ​៣៥​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​-ឃុំ​​ខាង​លើ​ ហើយ​បើ​តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា​ បុរស​រូប​នេះ​ធ្លាប់​បាន​ព្យា​យាម​ចង​.ក​ធ្វើ​អត្ត​ឃាត​ចំនួន​ពីរ​ដង​មក​ហើយ​ ប៉ុន្តែ​បាន​ក្រុម​គ្រួសារ​ជួយ​ទាន់​ពេល​វេលា ។

តាម​​កូន​ប្រុស​​ឈ្មោះ​ ថន​ ប៊ុន​ថាវ​ អាយុ​១៥​ឆ្នាំ​​ឱ្យ​ដឹង​ថា​ កាល​ពី​យប់​ថ្ងៃ​ទី​២៧​ មិ​ថុនា​ ឪ​ពុក​របស់​គេ​បាន​សម្រាក​នៅ​លើ​អង្រឹង​ ចំណែក​រូ​ប​គេ​និង​ប្អូន​ព្រម​ទាំង​ម្តាយ​​សម្រាក​នៅ​លើ​គ្រែ​ ។ លុះ​ដល់​ម៉ោង​៥​​ភ្លឺ​ម្តាយ​របស់​គេ​បាន​ដាស់​ដោយ​ប្រាប់​ថា​ បាត់​ឪ​ពុក​ឯង​ហើយ​ ​ពេល​នោះ​រូប​គេ​ក៏​បាន​រត់​សំដៅ​ទៅ​​ដើម​អម្ពិល​ខាង​ក្រោយ​ភូមិ​ ដែល​ឪ​ពុក​របស់​គេ​ធ្លាប់​ប៉ុន​ប៉ង​ចង​.ក​ និង​បាន​ប្រទះ​ឃើញ​គាត់​ចង​.ក​ ស្លាប់​ទៅ​ហើយ​ ។ យុវ​ជន​ ប៊ុន​​ថាវ​ បន្ត​ទៀត​ថា​ ពេល​នោះ​រូប​គេ​បាន​រត់​មក​ប្រាប់​ជី​តា​ឈ្មោះ​ សួស​ ​និង​បាន​រាយ​ការណ៍​ប្រាប់​មេ​ភូមិ​ ហើយ​លោក​មេ​ភូមិ​ក៏​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​សព​។

លោក​ ប៉ិុច​ សុ​ភ័ន​ អធិ​ការ​រង​នគរ​បាល​ស្រុក​សំរោង​ទង​ បាន​ឱ្យ​ដឹង​ថា​ បើ​តាម​គ្រួសារ​សព​បំភ្លឺ​ថា​ ជន​រង​គ្រោះ​ធ្លាប់​​ធ្វើ​សកម្ម​ភាព​ចង​.ក​បែប​នេះ​ចំនួន​២​ដង​រួច​មក​ហើយ​ តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ ។ ក្រោយ​ពី​ពិនិត្យ​រួច​ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​បុណ្យ​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​អ្នក​ភូមិ​​ដោយ​សារ​តែ​ក្រុម​គ្រួសារ​មួយ​នេះ​ជា​គ្រួសារ​ទី​ទ័ល​ក្រ​រក​ព្រឹ​ក​ខ្វះ​ល្ងាច​។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប្រពន្ធ​​និង​កូន​របស់​សព​មិន​បាន​ដឹង​ថា​ ប្តី​ឬ​ឪ​​ពុក​របស់​ខ្លួន​មាន​វិបត្តិ​អ្វី​នោះ​ទេ​ ទើប​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ចោល​ពួក​គេ​បែប​នេះ​ ៕