ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ប្រេង​​​ក្រឡាប់​ផ្ទុះ​ឆេះ​​​​រថយន្ត​ជា​ច្រើន​គ្រឿង​នៅ​ប្រទេស​កាហ្សាក់​ស្ថាន

11 ឆ្នាំ មុន

ទី​ភ្នាក់​​ងារ​ព័ត៌​មាន​បរទេស កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ​​ផ្សាយ​ថា មាន​អគ្គីភ័យ​ដ៏សន្ធោ​សន្ធៅ​​​នៅ​​ក្នុង​ទី​​ក្រុង​​អាល​ម៉ាទី​ ​រដ្ឋ​ធានី​ដ៏​ធំរបស់​កាហ្សាក់​ស្ថាន ​​ដោយ​​​រថយន្ត​ដឹក​​ប្រេង​មួយ​​គ្រឿង​បាន​ផ្ទុះ​​បណ្តាល​ឱ្យ​​ឆាប​​ឆេះ​​គួរ​​​ឱ្យ​​​រន្ធត់​ ។​​ ក្រោយ​ពេល​កើត​ហេតុ​ អ្នក​​​បើក​​​​រថយន្ត​​ស្លា.ប់ ​និង​ភ្លើង​​​បាន​រាល​ដាល​​​បណ្តាល​​​​ឱ្យ​ឆេះ​​​រថយន្ត​​​ដទៃ​ទៀត​ចំ​នួន​​​​៨​គ្រឿង តាម​​​​ការ​គូស​បញ្ជាក់​​​ពី​សាលា​​​​ក្រុង​​​អាលម៉ាទី ។​​

ទី​ភ្នាក់​​ងារ​ព័ត៌​មាន​បរទេស កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ​​ផ្សាយ​ថា មាន​អគ្គីភ័យ​ដ៏សន្ធោ​សន្ធៅ​​​នៅ​​ក្នុង​ទី​​ក្រុង​​អាល​ម៉ាទី​ ​រដ្ឋ​ធានី​ដ៏​ធំរបស់​កាហ្សាក់​ស្ថាន ​​ដោយ​​​រថយន្ត​ដឹក​​ប្រេង​មួយ​​គ្រឿង​បាន​ផ្ទុះ​​បណ្តាល​ឱ្យ​​ឆាប​​ឆេះ​​គួរ​​​ឱ្យ​​​រន្ធត់​ ។​​ ក្រោយ​ពេល​កើត​ហេតុ​ អ្នក​​​បើក​​​​រថយន្ត​​ស្លាប់ ​និង​ភ្លើង​​​បាន​រាល​ដាល​​​បណ្តាល​​​​ឱ្យ​ឆេះ​​​រថយន្ត​​​ដទៃ​ទៀត​ចំ​នួន​​​​៨​គ្រឿង តាម​​​​ការ​គូស​បញ្ជាក់​​​ពី​សាលា​​​​ក្រុង​​​អាលម៉ាទី ។​​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​​ដែរ ​ចៅ​ហ្វាយក្រុង​អាល​ម៉ាទី​បាន​គូស​បញ្ជាក់​ថា រថយន្ត​​​ដឹក​ប្រេង​​​បាន​​ក្រឡាប់​​​ និង​បង្ក​​ឱ្យ​​​ផ្ទុះ​ធ្វើ​ឱ្យ​​ប្រេង​ហូរ​​ចេញ​ពី​ស៊ីទែន​​រីក​​រាល​ដាល​​ទៅ​ឆាប​ឆេះ​​រថយន្ត​​​៨គ្រឿង​​​​​ផ្សេងទៀត​នៅ​បរិវេណ​​​ក្បែរ​កន្លែង​​កើត​​ហេតុ​ ។  អណ្តាត​ភ្លើង​បាន​ឆាប​ឆេះ​​ឡើង​​ក្នុង​រយៈ​​កម្ពស់​​​​៩ជាន់​​នៃ​អគារ ​​ធ្វើ​ឱ្យ​​អ្នក​បើក​​​រថយន្ត​​​ស្លាប់​ម្នាក់​ ​ឯផ្សែង​​​ពណ៌​ខ្មៅ​បាន​ហុយ​​​​ទ្រលោម​ ខណៈ​​ក្រុម​​អ្នក​ពន្លត់​អគ្គិភ័យ​​​​កំពុង​​ព្យា​យាម​​​​​អន្តរាគមន៍ ។​​

ក្រុង​អាលម៉ាទី​ ជា​ក្រុង​​មួយ​​ជាប់នឹង​​ព្រំ​​ដែន​​​ប្រទេស​​​ចិន​​ ស្ថិត​​នៅ​ភាគ​ខាង​​កើត​ឆៀង​​​ខាង​ត្បូង​​​កាលពី​​មុន​​​ធ្លាប់​ជា​រដ្ឋ​ធានី​របស់​​កាហ្សាក់ស្ថាន​​​នៅត្រឹម​​ឆ្នាំ​១៩៩៨  ក្រោយ​​​មក​​​​កាហ្សាក់​​ស្ថាន​ក៏​បានប្តូរ​​រដ្ឋ​ធានី​ទៅអា​ស្តា​ណា ដែល​ជា​មជ្ឍ​មណ្ឌល​​​នៅ​ចំណុច​​កណ្តាល​​នៃ​ប្រទេស ៕