ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​យោធា​ម្នាក់​ត្រូវ​​រថ​យន្ត​​បុក​រួច​កិន​ស្លា.ប់​​​​​រថ​យន្ត​បើក​រត់​​បាត់​​ស្រមោល​

11 ឆ្នាំ មុន

​ខេត្តបាត់ដំបង ៖ មន្រ្តីយោធាម្នាក់​​​នៅ​អង្គ​ភាព​កង​កាំភ្លើងធំ​ ត្រូវ​រថយន្ត​​បើក​កៀរ​ដួល​រួច​កិន​ស្លា.ប់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥៧ ពេល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិសគ្នា កាល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧​ មិថុនា ​នៅ​ភូមិ​ក្រពើ​​កើត ឃុំ​ភ្នំ​សំពៅ ស្រុកបាណន់ ​។
​ជន​រង​គ្រោះ​ឈ្មោះ​ប្រាជ្ញ សុភី អាយុ​៤១​ឆ្នាំ រស់​នៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំភ្នំសំពៅ ជា​មន្រ្តី​យោធា​កង​កាំ​ភ្លើងធំ ​ឋានៈ​វរ​សេនា​តូច

​ខេត្តបាត់ដំបង ៖ មន្រ្តីយោធាម្នាក់​​​នៅ​អង្គ​ភាព​កង​កាំភ្លើងធំ​ ត្រូវ​រថយន្ត​​បើក​កៀរ​ដួល​រួច​កិន​ស្លាប់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥៧ ពេល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិសគ្នា កាល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧​ មិថុនា ​នៅ​ភូមិ​ក្រពើ​​កើត ឃុំ​ភ្នំ​សំពៅ ស្រុកបាណន់ ​។
​ជន​រង​គ្រោះ​ឈ្មោះ​ប្រាជ្ញ សុភី អាយុ​៤១​ឆ្នាំ រស់​នៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំភ្នំសំពៅ ជា​មន្រ្តី​យោធា​កង​កាំ​ភ្លើងធំ ​ឋានៈ​វរ​សេនា​តូច ដែល​មាន​មូល​ដ្ឋាន​នៅ​ស្រុក​រតន​មណ្ឌល​ ​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដាឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់​ដំបង​1J-3771 ​​ធ្វើ​ដំណើរ​ពី​បន្ទាយ​ត្រឡប់​ទៅ​មក​ផ្ទះ​​ ។

សមត្ថកិច្ច​​មូល​ដ្ឋាន​​ឱ្យ​ដឹង​​​ថា ​មុន​ពេល​កើត​ហេតុ មន្រ្តី​យោធា​រូប​នេះ​​​ជិះ​ម៉ូតូ​ពី​​ត្បូង​​ទៅ​ជើង​ក្នុង​ល្បឿន​ធម្ម​តា លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ ក៏​ត្រូវ​រថយន្ត​​​មិន​ស្គាល់ម៉ាក​​​​បើក​​មក​ពី​ក្រោយ​​​​​ជ្រុល​កៀរ​​​​​ដួល​រួច​កិន​ចំ​ក្បាល បណ្ដាល​ឲ្យ​​ស្លាប់​ភ្លាមៗ​តែ​ម្ដង ​​​​ហើយ​​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​​រត់​គេច​បាត់​​​ស្រមោល ។​មន្រ្តីជំនាញអះអាងថា ​​សមត្ថ​កិច្ច​​​​​​​នឹង​ព្យាយាម​​​ស្រាវ​ជ្រាវ​​ស្វែង​រក​​រថយន្ត​បង្ក​​​​​​ឲ្យ​​មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់ ចំណែក​​ម៉ូតូ​​ត្រូវ​ប្រគល់​​ឱ្យ​ក្រុម​គ្រួសារ​​យក​ទៅ​រក្សា​ទុក​ ៕