ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​កាស​ចរណ៍​BAអនុ​ញ្ញាតិ​ឱ្យ​អ្នក​ដំណើរ​ប្រើ​ទូរ​ស័ព្ទ​បាន​ពេល​យន្ត​ហោះ​ចុះ​ចត​

11 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​២៦​ មិ​ថុនា​​ផ្សាយ​ថា​ ប្រ៊ី​ធីស​ អ៊ែរ​វ៉ែ​(BA) ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចក្រ​ភព​អង់​គ្លេស​ កំពុង​ក្លាយ​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដំបូង​ នៅ​តំបន់​អឺ​រ៉ុប​ ដែល​អនុ​ញ្ញាត​ឱ្យ​អ្នក​ដំណើរ​បើក​ទូរ​ស័ព្ទ​ និង​ប្រើ​ឧប​ករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​​ទាក​់​ទង​បាន​នៅ​ពេល​ដែល​យន្ត​ហោះ​ចុះ​ចត​ ។

សេច​ក្តី​ថ្លែង​ការ​របស់​ BA បាន​បញ្ជាក់​ក្រោយ​ពី​ទទួល​លិខិត​អនុ​ញ្ញាតិ​ពី​នាយក​ដ្ឋាន​អាកាស​ចរណ៍​ស៊ី​វិល​(CAA) ដែល​អនុ​ញ្ញាត​ឱ្យ​អ្នក​ដំណើរ​គ្រប់​ជើង​ហោះ​ហើរ​របស់​ BA អាច​បើក​ឧប​ករណ៍​ទំនាក់​ទំនង​ និង​ទូរ​ស័ព្ទ​ចល័ត​បាន​ភ្លាម​នៅ​ពេល​ដែល​យន្ត​ហោះ​បាន​ចុះ​ចត​ ដោយ​មិន​ចាំ​បាច់​រង់​ចាំ​ឱ្យ​យន្ត​ហោះ​ចូល​ទៅ​ដល់​​ច្រក​ទ្វារ​រៀប​រយ​​នោះ​ទេ​ ដោយ​ចូល​ជា​ធរ​មាន​ចាប់​ពី​ថ្ងៃ​ទី​១​ កក្ក​ដា​​ត​ទៅ​ ។

ទោះ​ជា​យា៉ង​ណា​ក៏​ដោយ​ បម្រាម​បិទ​ទូរ​ស័ព្ទ​និង​អេ​ឡិច​ត្រូ​និក​ផ្សេង​ទៀត​ នឹង​នៅ​តែ​ដំណើរ​ការ​ដូច​មាន​ ខណៈ​ពេល​ដែល​កំពុង​ហោះ​ហើរ​លើ​អាកាស​ ។ BA បាន​គូស​បញ្ជាក់​ទៀត​ថា​ ច្បាប់​ហាម​ប្រើ​ទូរ​ស័ព្ទ​នៅ​លើ​យន្ត​ហោះ​នៅ​គ្រប់​ក្រុ​ម​ហ៊ុន​អាកាស​ចរណ៍​បាន​ប្រើ​តាំង​ពី​ឆ្នាំ​  ១៩៦៦ ។ ក្រៅ​ពី​នេះ​នាយក​ដ្ឋាន​គ្រប់​គ្រង​ការ​ហោះ​ហើរ​ (FAA) របស់​អា​មេ​រិក​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​បន្ធូរ​បន្ថយ​ បទ​បញ្ញាតិ​លើ​បញ្ហា​នេះ​​ដូច​គ្នា​ដែរ​ ៕