ហាង Apple Store ក្នុងប្រទេសចិនបានបើកដំណើរការអាជីវកម្មដូចធម្មតាកាលពីថ្ងៃអង្គារ បើទោះជាតុលាការបានបញ្ជាឲ្យហាមឃាត់រាល់ការលក់ iPhone ក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះទទួលបានការរិះគន់យ៉ាងខ្លាំងទាក់ទិននឹងការចាប់ខ្លួននាយកផ្នែកហិរញ្ញវត្ថុដែលជាកូនស្រីរបស់ក្រុមហ៊ុន Huawei បង្កឱ្យមានភាពចម្រូងចម្រាសជាខ្លាំង ។
យោងតាមក្រុមហ៊ុនផលិតឈីបអាមេរិក Oualcomm ដែលជាអ្នកស្នើឲ្យមានការហាមឃាត់បានឲ្យដឹងថា តុលាការ Fuzhou Intermediate People’s Court បានបញ្ជាឲ្យក្រុមហ៊ុនApple ចំនួន៤បញ្ឈប់ការលក់ទូរស័ព្ទ iPhone ស៊េរីចាស់ៗដែលរួមមាន iPhone 7, 7 Plus, 8 និង 8 Plus ជាដើម ។ ប៉ុន្តែ Apple Store មួយចំនួនក្នុងទីក្រុងប៉េកាំង, Shanghai, និង Fuzhou បានប្រាប់មកថា ពួកគេនៅតែបន្តការលក់ទូរស័ព្ទស៊េរីចាស់ៗនោះដដែល ។
បុគ្គលិកផ្នែកលក់និយាយថា ៖« ពួកគេមិនទទួលបានសេចក្តីជូនដំណឹងពីសេចក្តីសម្រេចរបស់តុលាការនេះឡើយ »។
លោក Wang Xi អ្នកវិភាគទីផ្សារថ្នាក់ខ្ពស់នៅសហគ្រាសស្រាវជ្រាវ IDC បានឲ្យដឹងថា ៖« ប្រសិនបើការហាមឃាត់នេះពិតជាត្រូវបានអនុវត្តពិតមែនក្តី នោះនឹងមិនមានផលិតផល Apple ដែលមានតម្លៃក្រោម៩៤០ដុល្លារដែលអាចលក់ក្នុងប្រទេសចិនទេ »។
លោកបានបន្តថា វានឹងផ្តល់ឱកាសកាន់តែច្រើនក្នុងទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់សម្រាប់យីហោស្មាតហ្វូនចិនដែលមានដូចជា Huawei ជាដើម ។
សំណើរបស់ Qualcomm ក្នុងការផ្អាកការលក់ iPhone គឺជាផ្នែកមួយនៃជម្លោះប៉ាតង់ជាមួយនឹង Apple ។ ជាមួយគ្នានេះផងដែរ Apple ក៏ទទួលរងការរិះគន់ពីអ្នកជាតិនិយមក្នុងប្រទេសចិនទាក់ទិននឹងការចាប់ខ្លួននាយកហិរញ្ញវត្ថុរបស់ Huawei ក្នុងប្រទេសកាណាដាដែរ ។
រដ្ឋាភិបាលចិនបានប្រឆាំងនឹងការចាប់ខ្លួនរបស់អ្នកស្រី និងទាមទារឲ្យមានការដោះលែង ជាបន្ទាន់ ៕
ចែករំលែកព័តមាននេះ