ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ស៊ុន ស្រីពេជ្រ បង្ហាញ​វត្ត​មាន​ច្រៀង​នៅ​ខេត្ត​កំពង់ធំ​ ក្រោយ​ពី​ពាក្យ​ចចាមអារ៉ាម​ការ​បា.ញ់ប្រហារ

11 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ក្នុង​សម្លៀក​បំពាក់​​សំពត់​ហូល​អម​ដោយ​អាវ​យឺត​​ពណ៌​ស​ មាន​រូបសញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ស្រស់​ស្អាត​​​របស់កញ្ញា​ស៊ុន ស្រី​ពេជ្រ ​កាលពី​ថ្ងៃទី​២៧ មិថុនា ​ដែល​កញ្ញា​បាន​បង្ហាញ​វត្ត​​មាន​យ៉ាង​ស្រស់​ស្អាត​ដោយ​មិន​មាន​អ្វី​កើតឡើង​​ ហើយ​រាំច្រៀង​យ៉ាង​សប្បាយ​​លើវេទិកា​គណបក្ស​​ប្រជាជន​កម្ពុជា​ក្នុង​យុទ្ធ​នាការ​ឃោនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ដំបូងនៅ​ក្នុង​ទឹកដី​ខេត្ត​

ខេត្ត​កំពង់ធំ ៖ ក្នុង​សម្លៀក​បំពាក់​​សំពត់​ហូល​អម​ដោយ​អាវ​យឺត​​ពណ៌​ស​ មាន​រូបសញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ស្រស់​ស្អាត​​​របស់កញ្ញា​ស៊ុន ស្រី​ពេជ្រ ​កាលពី​ថ្ងៃទី​២៧ មិថុនា ​ដែល​កញ្ញា​បាន​បង្ហាញ​វត្ត​​មាន​យ៉ាង​ស្រស់​ស្អាត​ដោយ​មិន​មាន​អ្វី​កើតឡើង​​ ហើយ​រាំច្រៀង​យ៉ាង​សប្បាយ​​លើវេទិកា​គណបក្ស​​ប្រជាជន​កម្ពុជា​ក្នុង​យុទ្ធ​នាការ​ឃោនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ដំបូងនៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់​ធំ ។

វត្ត​មាន​នេះ​បានបង្ហាញ​​ឱ្យ​កាន់តែ​ច្បាស់​ថែម​ទៀត​ថា កញ្ញា​ស៊ុន ស្រីពេជ្រ មិន​មាន​អ្វី​កើត​ឡើង​​ចំពោះ​នាង ដូច​ដែល​ពាក្យ​ចចាម អារ៉ាម​នោះឡើយ ។ កញ្ញា​​ស៊ុន ស្រី​ពេជ្រ​ បាននិយាយថា នាង​មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​ឃើញ​​ប្រជា​​ពលរដ្ឋ​​យ៉ាងច្រើនកុះករ​​មក​គាំទ្រ​ដល់គណបក្ស​ប្រជាជនកម្ពុជា ។

សូម​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃកន្លងមក​​ តារា​ចម្រៀង​ស្រគត់​ស្រគំ​ក្នុង​ផលិត​កម្ម​ហង្ស​មាស​កញ្ញាស៊ុន ស្រីពេជ្រ បាន​ទទួល​រង​នូវ​ពាក្យ​ចចាម​ថា នាង​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់ប្រហារ​នៅ​ខេត្ត​​ក្រចេះ​​កាលពី​វេលាថ្ងៃត្រង់​​​ថ្ងៃទី​២៦ មិថុនា ២០១៣ ។

គ្រាន់តែ​​ទទួល​ដំណឹង​​នេះភ្លាម ក្រុមគ្រួសារ​របស់នាង​បាន​ចេញ​មក​បដិសេធ​ទាំង​តក់ស្លុត​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ខាងលើនេះ ប៉ុន្តែ​ក្រុមគ្រួសារ​​របស់នាង​បាន​ទទួលស្គាល់ថា ស៊ុន​ ស្រីពេជ្រ ពិត​ជា​បានចេញ​ពី​ផ្ទះ​ទៅ​សម្តែ​ងនៅ​ឯប្រាកដ​មែន ៕