ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលំ​ដើម​ត្រសេក​​សង្កត់​រថយន្ត​​2​គ្រឿង​និង​ម៉ូតូ​​1​គ្រឿង​ រង​របួស​​ស្រាល​ម្នាក់​​ពេល​បិទ​ផ្លូវ​ដង្ហែ​​ក្បួន​គណបក្ស​​សង្គ្រោះ​​ជាតិ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ដើម​ត្រសេក​មួយ​ដើម​ប៉ុន​ភ្លៅ​បាន​ដួល​រលំ​ទាំង​ឫស​ បណ្តាល​ឱ្យ​សង្កត់​រថយន្ត​២​គ្រឿង​ ម៉ូតូ​មួយ​គ្រឿង​ និង​រង​របួស​មនុស្ស​ម្នាក់​ ខណៈ​ពេល​យាន​យន្ត​ទាំង​នោះ​ឈប់​នៅ​ចំណុច​ស្តុប​ដើម្បី​សម្រួល​ និង​បើក​ផ្លូវ​ឱ្យ​ក្បួន​ដង្ហែ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ខ្យល់​បាន​បោក​បក់​ និង​មេឃ​ងងឹត​ប្រុង​រក​កល់​ធ្លាក់​ភ្លៀង​ ។

រាជធានីភ្នំពេញ​ ៖ ដើម​ត្រសេក​មួយ​ដើម​ប៉ុន​ភ្លៅ​បាន​ដួល​រលំ​ទាំង​ឫស​ បណ្តាល​ឱ្យ​សង្កត់​រថយន្ត​២​គ្រឿង​ ម៉ូតូ​មួយ​គ្រឿង​ និង​រង​របួស​មនុស្ស​ម្នាក់​ ខណៈ​ពេល​យាន​យន្ត​ទាំង​នោះ​ឈប់​នៅ​ចំណុច​ស្តុប​ដើម្បី​សម្រួល​ និង​បើក​ផ្លូវ​ឱ្យ​ក្បួន​ដង្ហែ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ខ្យល់​បាន​បោក​បក់​ និង​មេឃ​ងងឹត​ប្រុង​រក​កល់​ធ្លាក់​ភ្លៀង​ ។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៧​ មិថុនា​ នៅ​តាម​ផ្លូវ​លេខ​២៦១​ កែង​វិថី​ឧកញ៉ា​ទេព​ ផន​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី៣​ ខណ្ឌ​ទួល​គោក​ ។ រថយន្ត​ដែល​ដើម​ឈើ​រលំ​សង្កត់​នេះ​ ១គ្រឿង​ម៉ាក​កាមរី​បាឡែន​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2J-8072 និង​១គ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ដឹក​ទឹកកក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2R-0860 ។ ចំណែក​ម៉ូតូ​ម៉ាក​គុប​ ពណ៌​ទឹក​ប្រាក់​ បើក​បរ​ដោយ​បុរស​ម្នាក់​ រង​របួស​ស្រាល។​

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ក្បួន​រថយន្ត​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដង្ហែ​តាម​វិថី​ឧកញ៉ា​ទេព​ ផន​ ពី​លិច​ទៅ​កើត​ ខណៈ​នោះ​កំណាត់​ផ្លូវ​នានា​ដែល​ឆ្លង​កាត់​វិថី​ឧកញ៉ា​ទេព​ ផន​ ត្រូវ​បាន​បិទ​ ហើយ​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​ទួល​គោក​បាន​បិទ​ចរា​ចរណ៍​ដើម្បី​សម្រួល​ដល់​ក្បួន​ឃោសនា​ ។ ទន្ទឹម​នោះ​ ផ្លូវ​លេខ​២៦១​ កែង​វិថី​ឧកញ៉ា​ទេព​ ផន​ ក៏​ត្រូវ​បាន​បិទ​ ហើយ​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៦១​ ក៏​បាន​ឈប់​គ្រប់ៗ​គ្នា​ដែរ​ ។​ នៅ​ពេល​ដែល​យាន​យន្ត​កំពុង​ឈប់​ និង​មាន​ខ្យល់​បោក​បក់​ពី​លិច​ ស្រាប់​តែ​ដើម​ត្រសេក​មួយ​ដើម​ប៉ុន​ភ្លៅ​ បាន​រលំ​ទាំង​ឫស​ស្ទាក់​ផ្លូវ​លេខ​២៦១​ សង្កត់​លើ​រថយន្ត​ចំនួន​២គ្រឿង​ និង​ម៉ូតូ​១គ្រឿង​តែ​ម្តង​ ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​ចាត់​ទុក​ថា​ ជា​សំណាង​ល្អ​ដែរ​ ដែល​ពុំ​បណ្តាល​ឱ្យ​អ្នក​ដំណើរ​រង​របួស​ធ្ងន់​ ។ បន្ទាប់​ពី​ដើម​ឈើ​រលំ​ មន្ត្រី​នគរ​បាល​ និង​ប្រជា​ពល​រដ្ឋ​ក្បែរ​នោះ​ បាន​នាំ​គ្នា​អូស​ទាញ​យក​រថយន្ត​ និង​ម៉ូតូ​ចេញ​ ហើយ​យក​រណារ​អារ​កាត់​ដើម​ឈើ​នោះ​ ។ លុះ​ក្រោយ​មក​ រថយន្ត​ដែល​រង​ការ​ខូច​ខាត​ រួម​ទាំង​ម៉ូតូ​ក៏​បាន​បើក​ទៅ​បាត់​ ព្រោះ​មិន​ដឹង​រក​អ្នក​ណា​សង​ ៕