ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូ​ប​ស្រស់​ម្នាក់​បើក​ម៉ូតូ​លឿន​ដូច​ហោះ​បុក​របាំង​ចែក​ផ្លូវ​របួស​ធ្ងន់​

11 ឆ្នាំ មុន

ខេត្តព្រះ​សី​ហនុ​ ៖ នារី​ស្រស់​សោ​ភា​ម្នាក់​ ត្រូវ​មិត្ត​ភក្តិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជន​ភ្លាម​ៗ​ បន្ទាប់​ពី​​ជួប​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​រង​របួស​បែក​ក្បាល​ ដាច់​ថ្ពាល់​ធ្លាយ​ឃើញ​ធ្មេញ​សន្លប់​ស្តូក​ស្តឹង​ កាល​ពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៧​ មិថុនា​ នៅ​ចំណុច​ផ្លូវ​កោង​មុខ​ក្លិប​កម្សាន្ត​មួយ​កន្លែង​ ស្ថិត​ក្នុង​ក្រុម​ទី​១៤​ ភូមិ​៣​ សង្កាត់​៤​ ក្រុង​-ខេត្ត​ព្រះ​សីហនុ​ ។​ នារី​រង​គ្រោះ​ឈ្មោះ​ ស្រី​ និត​ ភេទ​

ខេត្តព្រះ​សី​ហនុ​ ៖ នារី​ស្រស់​សោ​ភា​ម្នាក់​ ត្រូវ​មិត្ត​ភក្តិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជន​ភ្លាម​ៗ​ បន្ទាប់​ពី​​ជួប​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​រង​របួស​បែក​ក្បាល​ ដាច់​ថ្ពាល់​ធ្លាយ​ឃើញ​ធ្មេញ​សន្លប់​ស្តូក​ស្តឹង​ កាល​ពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៧​ មិថុនា​ នៅ​ចំណុច​ផ្លូវ​កោង​មុខ​ក្លិប​កម្សាន្ត​មួយ​កន្លែង​ ស្ថិត​ក្នុង​ក្រុម​ទី​១៤​ ភូមិ​៣​ សង្កាត់​៤​ ក្រុង​-ខេត្ត​ព្រះ​សីហនុ​ ។​ នារី​រង​គ្រោះ​ឈ្មោះ​ ស្រី​ និត​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ជា​អ្នក​បម្រើ​ការ​នៅ​ក្លិប​ខា​រា៉​អូ​ខេ​ ។

ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា​ នៅ​យប់​​កើត​ហេតុ​នារី​រង​​គ្រោះ​​ពុំ​បាន​ទៅ​ធ្វើ​ការ​​ទេ​ គឺ​​ដើរ​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្តិ​​ស្រី​​ប្រុស​ជា​ច្រើន​នាក់​ ។ ក្រោយ​មក​នារី​រង​គ្រោះ​បាន​ចេញ​ពី​កន្លែង​​ផឹក​ស៊ី​ដោយ​ជិះ​ម៉ូតូ​មា៉ក​ស្គូពី​ ពណ៌​ខៀវ​លាយ​ស​ គ្មាន​ស្លាក​លេខ​ ក៏​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​​រង​របួស​ធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជន​រស្មី​កំពង់​សោម​ហើយ​ ។ សាក្សី​បាន​អះ​អាង​ថា​ ​មុន​ពេល​កើត​ហេតុ​​ម៉ូតូ​មួយ​គ្រឿង​បើក​ដោយ​នារី​រង​គ្រោះ​លឿន​ដូច​ហោះ​ ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ជា​ចំណុច​ផ្លូវ​កោង​បត់​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​​របាំង​ចែក​ផ្លូវ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​​សន្លប់​ស្តូក​ស្តឹង​ ។ក្រោយ​កើត​ហេតុ​ម៉ូតូ​​ស្គូ​ពី​ត្រូវ​ប៉ូលិស​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​សង្កាត់​លេខ​៤​ ៕