ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តពីរ​គ្រឿង​បុក​​គ្នា​នៅ​ចំណុច​រង្វង់​មូល​ប៊ិះ​​ផ្ទុះ​កំហឹង​​សមត្ថកិច្ច​ឃាត់​ទាន់​

11 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ​៖ ​រថយន្តម៉ាក​BMW ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២V-៣៦៦៦ បើក​ព័ទ្ធ​រង្វង់​មូល​សំពៅ​មាស​​ ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ឡិច​ស៊ីស​ធុន​ RX ៣០០ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២M-៦៩២៤​ ​​​​ចំពី​មុខ​ពេញ​ទំហឹង​​ ធ្វើ​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​ខូច​ខាត​មួយ​កំណាត់​​​មុខ​ និង​រង​របួស​ក្មេង​ប្រុស​ម្នាក់ជិះ​​ក្នុងរថយន្ត​ឡិច​ស៊ីស​​ ​។ គ្រោះថ្នាក់​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​

រាជ​ធានី​​ភ្នំពេញ ​៖ ​រថយន្តម៉ាក​BMW ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២V-៣៦៦៦ បើក​ព័ទ្ធ​រង្វង់​មូល​សំពៅ​មាស​​ ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ឡិច​ស៊ីស​ធុន​ RX ៣០០ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២M-៦៩២៤​ ​​​​ចំពី​មុខ​ពេញ​ទំហឹង​​ ធ្វើ​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​ខូច​ខាត​មួយ​កំណាត់​​​មុខ​ និង​រង​របួស​ក្មេង​ប្រុស​ម្នាក់ជិះ​​ក្នុងរថយន្ត​ឡិច​ស៊ីស​​ ​។ គ្រោះថ្នាក់​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃទី​២៧ មិថុនា តាម​​ផ្លូវលេខ​១៦១ មុខ​វត្ត​សំពៅ​មាស ក្នុង​សង្កាត់​​​វាល​វង់ ខណ្ឌ​៧​មករា ​។

ប្រភព​ព័ត៌​មាន​ពី​នគរ​បាល​ចរាចរ​ក្រុង​ឱ្យដឹង​​ថា ​មុន​ពេល​​កើតហេតុ​​រថយន្ត​BMW បើក​ព័ទ្ធ​តាម​រង្វង់​មូល​សំ​ពៅ​មាសពីត្បូង​ទៅ ជើង ​ចំណែករថយន្ត​ឡិច​ស៊ីស​​ធុន​ RX ៣០០ ​បើក​​ក្នុង​ទិស​ដៅបញ្ច្រាស​គ្នា​ពីជើង​ទៅ​ត្បូង ​ខណៈ​ពេល​មក​ដល់​ចំណុច​ផ្លូវកោង​​រង្វង់​​មូល រថយន្ត​ទាំង​ពីរ​គ្រឿង​បើក​លឿន​ក៏ជ្រុល​​បុក​គ្នា​ចំពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រថយន្ត​BMW ខ្ទាត​ឡើង​ទៅ​លើ​ខឿន​របង​វត្ត​​សំពៅ​មាស​​​​​​​​​​បុក​បាក​់ដង់​ទង់​ជាតិ​​​២ទៅ​ម​ុខ​លែង​រួច ។ រថយន្ត​ទាំង​ពីរ​គ្រឿង​ខូច​ខាត​ផ្នែក​ខាង​មុខ ​ហើយ​រថយន្ត​ឡិច​ស៊ីស​រង​របួស​ក្មេង​ប្រុស​ម្នាក់​​ត្រូវ​​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ។

អ្វី​ដែល​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​​ ក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​​រថយន្ត​ទាំង​ពីរ​គ្រឿង​ហាក់​ដូច​ជាមានកំហឹងរៀង​ខ្លួន​បាន​​​ចុះ​ទៅ​ចាប់​គ្នារុញ​ទៅ​វិញ​ទៅ​មក​ប្រុង​ប្រទូស្ត​រាយ​​​​ តែ​​ត្រូវ​សមត្ថកិច្ច​​​អន្ត​រាគមន៍​​ ។ ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​វាស់​វែង​យក​ទៅរក្សា​ទុក​នៅ​ការិ​យាល័យ​នគរ​បាល​ចរាចរផ្លូវ​គោក​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​​​តាម​ច្បាប់ ៕