រដ្ឋអាជ្ញាសហព័ន្ធនៃទីក្រុងបូស្តុនរាយការណ៍កាលពីថ្ងៃទី២៧ មិថុនាថា សរុបមានបទចោទប្រកាន់ដល់ទៅ៣០ប្រឆាំងយុវជនឈ្មោះ DJOKHAR TSARNAEV អាយុ១៩ឆ្នាំ ដែលទទួលការចោទប្រកាន់លើការវាយប្រហារភេរវកម្មនៅក្រុងបូស្តុន កាលពីពាក់កណ្តាលខែមេសាកន្លងមកនេះ ។
TSARNAEV អាចមានទោសប្រហារជីវិតនោះទទួលការចោទប្រកាន់ជាពិសេសពីបទប្រើប្រាស់អាវុធសម្លាប់រង្គាល បណ្តាលឱ្យមនុស្សស្លាប់ ធ្វើការវាយប្រហារភេរវកម្មនៅទីលានសាធារណៈ សម្លាប់មនុស្ស ប្រើប្រាស់អាវុធសម្លាប់មនុស្ស និងពីបទប្លន់រថយន្ត១គ្រឿង ។ ការចោទប្រកាន់ចំនួន១៧ករណីប្រឆាំងយុវជនរូបនេះ ដែលចូលរួមជាមួយបងប្រុសគេធ្វើការវាយប្រហារភេរវកម្មនៅបូស្តុន អាចឱ្យរូបគេទទួលទោសប្រហារជីវិត ឬក៏ជាប់គុកអស់មួយជីវិត ។ ក្នុងការវាយប្រហារកាលពីថ្ងៃទី១៥ មេសានោះ នៅជិតកន្លែងដល់ទីនៃការរត់ប្រណាំងមា៉រ៉ាតុងដោយគ្រាប់បែកច្នៃ២គ្រាប់ បណ្តាលឱ្យមនុស្សស្លាប់៣នាក់ និងជាង២៦០នាក់ទៀតត្រូវរបួស ។
បងប្រុសរបស់ TSARNAEV ឈ្មោះ TAMERLAN អាយុ២៦ឆ្នាំ ពេលប្រយុទ្ធតតាំងជាមួយប៉ូលិសបានត្រូវស្លាប់ ក្រោយពី២នាក់បងប្អូននោះបាញ់សម្លាប់ប៉ូលិសម្នាក់នៅបរិវេណសាកលវិទ្យាល័យមួយមក ។ TSARNAEV ត្រូវចាប់ខ្លួនបានក្រោយត្រូវរបួស ហើយរូបគេត្រូវនាំមកកាន់តុលាការក្រុងបូស្តុនជាលើកដំបូង នាថ្ងៃទី១០ កក្កដា ៕
ចែករំលែកព័តមាននេះ