នារីអាយុ៥២ឆ្នាំម្នាក់ឈ្មោះ KIMBERLY MCCARTHY ត្រូវប្រហារជីវិតដោយចាក់ថ្នាំមរណៈនៅរដ្ឋតិចសាស់ កាលពីថ្ងៃទី២៦ មិថុនា ដែលរូបគេមានទោសប្រហារជីវិតពីបទសម្លាប់ស្ត្រីអ្នកជិតខាងម្នាក់កាលពីឆ្នាំ១៩៩៧ ។នេះជាការប្រហារជីវិតស្ត្រីអ្នកទោសលើកដំបូងម្នាក់នៅសហរដ្ឋអាមេរិកចាប់តាំងពីជិត៣ឆ្នាំកន្លងមកនេះ ។
ការប្រហារជីវិតស្ត្រីអ្នកទោសកម្រមាននៅសហរដ្ឋអាមេរិក ។ ក្នុងចំណោមអ្នកទោសប្រហារជីវិតទាំង១.៣៣៨នាក់ចាប់តាំងពីការស្តារឡើងវិញទោសប្រហារជីវិតនៅសហរដ្ឋអាមេរិកមកមាននារីតែ១៣នាក់ប៉ុណ្ណោះ ។ នារីដែលទទួលការប្រហារជីវិតមុន MCCARTHY គឺ JERESA LEWIS ដែលទទួលការប្រហារជីវិតកាលពីខែកញ្ញា ឆ្នាំ២០១០ នៅរដ្ឋវៀរជីនៀ ។
KIMBERLY MCCCATHY គឺជាមនុស្សទី៥០០ ដែលត្រូវប្រហារជីវិតនៅតិចសាស់ចាប់តាំងពីការស្តារឡើងវិញទោសប្រហារជីវិតកាលពីឆ្នាំ១៩៧៦មក ហើយជាអ្នកទោសត្រូវប្រហារជីវិតទី១៨នៅសហរដ្ឋអាមេរិកតាំងពីដើមឆ្នាំនេះមក ៕
ចែករំលែកព័តមាននេះ