ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សីហ​នុ​ចិន​មួយ​ចំនួន​អុកឡុក​…​ក្រុង​បា​វិត​ឯណោះ​វិញ​សម្បូរ​ចិន​ខុសច្បាប់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុមការងារ​អធិការកិច្ច ហត្ថពល​កម្ម​បរទេស​បាន​ចុះ​ធ្វើ​អធិការកិច្ច និង​ត្រួតពិនិត្យ​ជនបរទេស​ដែល​មក​ស្នាក់​នៅ​ប្រកប​មុខរបរ​រកស៊ី និង​ធ្វើ​ការងារ​នៅ​ក្នុង​កា​សី​ណូ​មួយ​ក្នុង​ចំណោម​កាស៊ីណូ​១២​នៃ​រដ្ឋបាល​ក្រុង​បា​វិត​បាន​រក​ឃើញ​ជនបរទេស​ជា​ជនជាតិ​ចិន​កាន់​លិខិត ឆ្លងដែន​ប្រភេទ​E ចំនួន​២៥៥៤​នាក់ ក្នុង​នោះ​អត់​មាន​សៀវភៅ​ការងារ​ចំនួន​១២៧៣​នាក់​កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ត្រូវ​ចាប់ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍ ។…

ខេត្តស្វាយរៀង ៖ ក្រុមការងារ​អធិការកិច្ច ហត្ថពល​កម្ម​បរទេស​បាន​ចុះ​ធ្វើ​អធិការកិច្ច និង​ត្រួតពិនិត្យ​ជនបរទេស​ដែល​មក​ស្នាក់​នៅ​ប្រកប​មុខរបរ​រកស៊ី និង​ធ្វើ​ការងារ​នៅ​ក្នុង​កា​សី​ណូ​មួយ​ក្នុង​ចំណោម​កាស៊ីណូ​១២​នៃ​រដ្ឋបាល​ក្រុង​បា​វិត​បាន​រក​ឃើញ​ជនបរទេស​ជា​ជនជាតិ​ចិន​កាន់​លិខិត ឆ្លងដែន​ប្រភេទ​E ចំនួន​២៥៥៤​នាក់ ក្នុង​នោះ​អត់​មាន​សៀវភៅ​ការងារ​ចំនួន​១២៧៣​នាក់​កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ត្រូវ​ចាប់ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍ ។

ករណី​សមត្ថកិច្ច​ចុះ​ធ្វើ​អធិការកិច្ច​រក​ជនបរទេស​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៦-៧ ខែធ្នូ ឆ្នាំ​២០១៨ មក​ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

បើ​តាម​លោក អ៊ូ សុ​ខឿន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​ក្រសួង​ការងារ​ប្រចាំ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ក្នុង​ដើមឆ្នាំ​២០១៨​ជនបរទេស​បាន​មក​ចុះបញ្ជី​ធ្វើ​សៀវភៅ​ការងារ​ក្នុង​រដ្ឋបាល​ខេត្តស្វាយរៀង​មាន​ចំនួន​១១០១៥​នាក់ មាន​២៦​សញ្ជាតិ ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​ចិន ។

ហើយ​នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ក្រុមការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​មក​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​, អគ្គនាយកដ្ឋាន​ការងារ​, ស្នងការដ្ឋាន​នគ​បាល​ខេត្ត មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​សម្របសម្រួល​ដោយ​លោក គង់ ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ចុះ​ធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​ជនបរទេស​ដែល​ស្នាក់​នៅ​ប្រកប​មុខរបរ​រកស៊ី និង​ធ្វើ​ការងារ​តាម​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ​សហគ្រាស​។​ល​។

ក្នុង​នោះ​នៅ​កាស៊ីណូ​មួយ​រក​ឃើញ​ជនជាតិ​ចិន​ចំនួន​១២៧៣​នាក់​កាន់​លិខិតឆ្លងដែន​ប្រភេទ​E​មក​ស្នាក់​នៅ​ប្រកប​មុខរបរ​កា​ងារ​គ្មាន​ចុះបញ្ជី ឬ​ធ្វើ​សៀវភៅ​ការងារ​ក្នុង​ចំណោម​ជនជាតិ​ចិន​ចំនួន​២៥៥៤​នាក់ ។

លោក អ៊ូ សា​ខឿន បន្ត​ទៀត​ថា ក្រុង​បា​វិត​មាន​កាស៊ីណូ​កំពុង​ដំណើរការ​ចំនួន​១២​កាស៊ីណូ​ហើយ​ចំពោះ​ជនបរទេស​ដែល​ជា​ជនជាតិ​ចិន​ធ្វើ​ការងារ​ច្រើន​នៅ​ក្នុង​កាស៊ីណូ​ចំនួន​បី​គឺ កាស៊ីណូ​ម៉ុ​កបាយ​, កាស៊ីណូ​ក្រោ​ណ និង​កាស៊ីណូ​ឡឺ​ម៉ា​កាវ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​មាន​ជនបរទេស​ស្នាក់​នៅ​ប្រកប​មុខរបរ​រកស៊ី និង​ធ្វើ​ការងារ​ឆ្នាំ​២០១៨​នៅ​ក្រុង​បា​វិត​មាន​ចំនួន​ជិត​២​ម៉ឺន​នាក់ ហើយ​មក​ធ្វើ​សៀវភៅ​ការងារ​តែ​ចំនួន​១១០១៥​នាក់ ដូច្នេះ​ជនបរទេស​ជាង​៨​ពាន់​នាក់​កំពុង​ប្រកប​មុខរបរ​រកស៊ី​និង​ធ្វើ​ការងារ​អត់​ចុះបញ្ជី​ធ្វើ​សៀវភៅ​ការងារ​ត្រឹមត្រូវ​នៅ​ក្រុង​បា​វិត ។

ទោស​បី​ជា​យ៉ាងណា​ក៏​ដោយ​ក្រុមការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​ជនបរទេស​តាម​កាស៊ីណូ​ទាំង​១២​ក្នុង​ក្រុង​បា​វិត​រហូត​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ