ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​នេះ​បាន​មិន​ស្ទើរ​ទេ បើ​ច្រើន​ម្ល៉ឹង​ៗ​នោះ​(មានវីដេអូ)

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​០០​នាទី​ព្រឹក ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​០០​នាទី​ព្រឹក ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ចោរកម្ម (​លួច​កាបូប​) មួយ​បាន​កើតឡើង ។

ហេតុ​ការ​ខាងលើ​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ លឹ​ម តៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ដូច​កន្លែង​កើតហេតុ​បាន​ធ្វើ​សកម្មភាព​លួច​កាបូប​របស់​ឈ្មោះ គុណ អៀ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ដូច​កន្លែង​កើតហេតុ​ដែល​បាន​ទុក​កាបូប​ចោល​ក្នុង​តូប​មុខ​ផ្ទះ ។

សម្ភារ​ដកហូត​បាន​រួម​មាន ១-​ចិញ្ចៀន​០៤​វង់ ២-​ខ្សែដៃ​មួយ​ខ្សែ ៣-​ក្រវិល​មួយគូ ៤-​ត្បូង​០៨​គ្រាប់​តូច ៥-​ប្រាក់​១៥០​ដុល្លារ ៦-​ម៉ូតូ​មួយ​គ្រឿង ។ ហើយ​បច្ចុប្បន្ន​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​កង​សំណុំរឿង​តាម​នីតិវិធី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ