ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលំ​ដើមឈើ​​សង្កត់​រថយន្ត​ ២គ្រឿង​ និងម៉ូតូ​ ១​គ្រឿង​ នៅ​សង្កាត់​ទឹក​ល្អក់​ទី​៣

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ រថយន្ត​ម៉ាក​កាមរី​បា​ឡែន​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​2G 8072 និង រថយន្ត​ដឹក​ទឹកកក ព្រម​ទាំង​ម៉ូតូ​មួយ​គ្រឿង​​បាន​​រងកា​រខូច​ខាត​ដោយ​ត្រូវ​ដើ​មឈើ​រលំ​សង្កត់​លើ ខណៈឈប់​រង់ចាំ​ ពេល​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​ដល់ ដែល​ហេតុ​កា​រណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៣និង៣០នាទី​រសៀល​

រាជធានី​ភ្នំ​ពេញ​៖ រថយន្ត​ម៉ាក​កាមរី​បា​ឡែន​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​2G 8072 និង រថយន្ត​ដឹក​ទឹកកក ព្រម​ទាំង​ម៉ូតូ​មួយ​គ្រឿង​​បាន​​រងកា​រខូច​ខាត​ដោយ​ត្រូវ​ដើ​មឈើ​រលំ​សង្កត់​លើ ខណៈឈប់​រង់ចាំ​ ពេល​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​ដល់ ដែល​ហេតុ​កា​រណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៣និង៣០នាទី​រសៀល​ថ្ងៃទី​២៧ មិថុនា ២០១៣ នៅ​ផ្លូវ​២៦១ កែង​ផ្លូវ​ទេពផន សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។ ទោះ​បី​បែប​ណា​ករណី​នេះ​ពុំ​បណ្តាល​ឱ្យ​នរណាម្នាក់​រងរបួស​នោះឡើយ ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​ រថយន្ត​ខាង​លើធ្វើ​ដំណើរ​ តាម​ផ្លូវ​២៦១ពី​ត្បូង​ទៅ​ជើង​ លុះ​​មក​ដល់​ចំណុច​កើត​ហេតុ ដោយសា​រ​ក្បួន​​ដង្ហែ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ដល់ សមត្ថកិច្ច​ក៏​បានឱ្យ​ឈប់​ដើម្បី​សម្រួល​ចរាចរណ៍​​ បញ្ចៀសការកកស្ទះ​ ស្រាប់​តែមាន​​ដើម​ឈើ​ដួល​រលំ​សង្កត់​លើ​តែ​ម្តង​ ។