ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​បា.ញ់​បង្ហោះ​ស្ថានីយ​អវ​កាស​ពិសោធន៍​ TIANGONG-2 នា​ឆ្នាំ​2015​

11 ឆ្នាំ មុន

លោក​ វ៉ាង​ ហ្សាវ​យ៉ាវ​ ប្រធាន​ការិយា​ល័យ​នៃ​កម្ម​វិធី​អវកាស​បញ្ជូន​មនុស្ស​ទៅ​របស់​ចិន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៦​ មិថុនា​ថា​ ប្រទេស​ចិន​នឹង​បន្ត​អភិវឌ្ឍ​ព្រម​ទាំង​កសាង​ស្ថានីយ​អវ​កាស​មួយ​ រួច​មាន​បំណង​បា.ញ់​បង្ហោះ​ស្ថានីយ​អវ​កាស​ពិសោធន៍​ TIANGONG-2 នា​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ ។​

លោក​ វ៉ាង​ ហ្សាវ​យ៉ាវ​ ប្រធាន​ការិយា​ល័យ​នៃ​កម្ម​វិធី​អវកាស​បញ្ជូន​មនុស្ស​ទៅ​របស់​ចិន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៦​ មិថុនា​ថា​ ប្រទេស​ចិន​នឹង​បន្ត​អភិវឌ្ឍ​ព្រម​ទាំង​កសាង​ស្ថានីយ​អវ​កាស​មួយ​ រួច​មាន​បំណង​បាញ់​បង្ហោះ​ស្ថានីយ​អវ​កាស​ពិសោធន៍​ TIANGONG-2 នា​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ ។​

ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ក្រោយ​ការ​វិល​ត្រឡប់​មក​កាន់​ផែន​ដី​វិញ​ ដោយ​ជោគ​ជ័យ​របស់​យាន​អវកាស​ SHENZHOU-10 ក្រោយ​បំពេញ​បេសក​កម្ម​នៅ​ទី​អវកាស​រយៈ​ពេល​១៥​ថ្ងៃ​ លោក​ វ៉ាង​ គូស​បញ្ជាក់​ថា​ ប្រការ​នោះ​វា​សម​ស្រប​ទៅ​នឹង​ផែន​ការ​ទូទៅ​នៃ​កម្ម​វិធី​អវកាស​បញ្ជូន​មនុស្ស​ទៅ​របស់​ចិន​ រួច​ចិន​មាន​បំណង​ដាក់​ក្នុង​តារា​វិថី​នូវ​ស្ថានីយ​អវ​កាស​ពិសោធន៍​១ទៀត​ នា​ឆ្នាំ​២០១៨​ ។ ដល់​ឆ្នាំ​២០២០​ ស្ថានីយ​អវកាស​មាន​មនុស្ស​ប្រចាំ​ការ​មួយ​របស់​ចិន​ ​នឹង​ត្រូវ​កសាង​ ។

ចំណែក​អគ្គ​នាយក​រង​ នៃ​ក្រុម​ហ៊ុន​ CASC របស់​ចិន​ លោក​ GUAN JIE អះ​អាង​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា​ថា​ ចិន​នឹង​បាញ់​បង្ហោះ​កាំ​ជ្រួច​អវកាស​ ជំនាន់​ថ្មី​ដែល​មាន​សមត្ថ​ភាព​បញ្ជូន​កាន់​តែ​ខ្ពស់​ ក្នុង​ដំណាក់​កាល​នៃ​ផែន​ការ​៥​ឆ្នាំ​ទី​១២​ (២០១១-២០១៥) ។​ លោក​ថ្លែង​ថា​ បណ្តា​កាំជ្រួច​បច្ចុប្បន្ន​ដែល​ប្រើ​ប្រាស់​ពុំ​អាច​ឆ្លើយ​តប​ចំពោះ​សេចក្តី​ត្រូវ​ការ​នៃ​អនាគត​ស្ថានីយ​អវ​កាស​ មាន​មនុស្ស​ប្រចាំ​ការ​មួយ​ឡើយ​ ដូច្នេះ​យើង​ត្រូវ​ការ​បណ្តា​កាំ​ជ្រួច​ដែល​មាន​សមត្ថ​ភាព​បញ្ជូន​កាន់​តែ​ខ្ពស់​ ។ លោក​បាន​បង្ហាញ​ពី​គំរូ​ថ្មីៗ​នៃ​គ្រួសារ​កាំជ្រួច​ LONGUE MARCHE ដែល​មាន​សមត្ថ​ភាព​បញ្ជូន​កាន់​តែ​ខ្ពស់​ ដូច​ជា​កាំជ្រួច​ LONGUE MARCHE-5 និង​ LONGUE MARCHE-7 ជា​ដើម​ ៕​