ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​តាង​ស្នេហា​​​លួច​លាក់​​រវាង​នាង​ម៉ូ​នីកា ឡេ​វីន​ស្គី​ និង​លោក​​ប៊ីល​គ្លីន​តុន​​ ត្រូវ​គេ​ដាក់​ដេញ​​ថ្លៃ​លក់​

11 ឆ្នាំ មុន

​សម្លៀក​បំពាក់​​ និង​ឧបករណ៍​​​ប្រើ​ប្រាស់​ផ្សេង​​ទៀត​របស់​នាង​ម៉ូនីកា ឡេ​វីន​ស្គី រួម​ទាំង​​សំបុត្រ​​របស់​អតីត​ប្រធានាធិបតី​​​សហ​រដ្ឋ​​អាមេ​រិក​ ​ប៊ីល​ គ្លីន​តុន ​ដែល​សរសេរ​ឱ្យ​នាង​ ត្រូវ​គេ​​ដាក់​ដេញ​​ថ្លៃ​​​លក់​នៅ​ទីក្រុង​​ឡូស​អេន​ចឺ​ឡេស សហ​រដ្ឋ​អាមេរិក ។កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ២០១៣ AFP ផ្សាយ​ថា សម្លៀក​បំពាក់​​ឈុត​ខ្មៅ​​របស់​នាង​ម៉ូ​នី​កា ឡេ​វីន​ស្គី ដែល​គ្រា​មួយ​​ជា​និស្សិត​​​ហាត់​​ការ​ប្រចាំ​​វិមាន​

​សម្លៀក​បំពាក់​​ និង​ឧបករណ៍​​​ប្រើ​ប្រាស់​ផ្សេង​​ទៀត​របស់​នាង​ម៉ូនីកា ឡេ​វីន​ស្គី រួម​ទាំង​​សំបុត្រ​​របស់​អតីត​ប្រធានាធិបតី​​​សហ​រដ្ឋ​​អាមេ​រិក​ ​ប៊ីល​ គ្លីន​តុន ​ដែល​សរសេរ​ឱ្យ​នាង​ ត្រូវ​គេ​​ដាក់​ដេញ​​ថ្លៃ​​​លក់​នៅ​ទីក្រុង​​ឡូស​អេន​ចឺ​ឡេស សហ​រដ្ឋ​អាមេរិក ។កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ២០១៣ AFP ផ្សាយ​ថា សម្លៀក​បំពាក់​​ឈុត​ខ្មៅ​​របស់​នាង​ម៉ូ​នី​កា ឡេ​វីន​ស្គី ដែល​គ្រា​មួយ​​ជា​និស្សិត​​​ហាត់​​ការ​ប្រចាំ​​វិមាន​ប្រធានាធិបតី​​ និង​មាន​រឿង​អាស្រូវ​​សហាយ​ស្មន់​ជាមួយ​​លោក​​ប៊ីល​ គ្លីន​តុន ត្រូវ​គេ​ដាក់​ដេញ​ថ្លៃ​​លក់​នៅ​ទីក្រុង​​ឡូស​​​​អេន​ចឺ​​ឡេស។

លើស​ពី​នេះ​​​​នៅ​មាន​​វត្ថុ​ផ្សេង​ទៀត​​ រួម​ទាំង​​សំបុត្រ​​​មាន​​​ហត្ថ​លេខា​​របស់​លោក​ប៊ីល​ គ្លីន​តុន​ អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​​ ​ចារ​ផ្ញើ​ទៅ​គូ​ស្នេហ៍​​ នាង​​ម៉ូ​នីកា ឡេ​វីន​ស្គី និង​សំបុត្រ​ពី​​​នាង​​វិញ​ផង ​ត្រូវ​គេ​ដាក់​ឱ្យ​ដេញ​​ថ្លៃ​ ។វត្ថុ​ចំនួន​៣២​​ប្រភេទ​​ត្រូវ​​អយ្យការ​ត្រួត​ពិនិត្យ​​ទុក​ជា​ភស្តុតាង នៅ​មុន​​ពេល​​លោក​គ្លីន​តុន​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដក​ហូត​ពី​តំណែង​​កាលពី​ឆ្នាំ​១៩៩៨​ ​ដោយ​សារ​រឿង​​សហាយ​ស្មន់​នោះ​ ។ ការ​ដេញ​ថ្លៃ​​លក់​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ២០១៣ ៕
​