ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ក្រុម​បើក​ឆាកប្រយុទ្ធ​គ្នា​ផ្អើល​ផ្លូវ​២០០៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​ក្រុម​ដេញវាយ​តប់​គ្នា​តាម​ដងផ្លូវ​ប្រដាប់​ដោយ​ដំបង ដុំ​ថ្ម និង​ខ្សែក្រវាត់ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ចំនួន​៣​នាក់​ ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់ ​និង​ដកហូត​ម៉ូតូ​៥​គ្រឿង ។ ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​ក្រុម​ដេញវាយ​តប់​គ្នា​តាម​ដងផ្លូវ​ប្រដាប់​ដោយ​ដំបង ដុំ​ថ្ម និង​ខ្សែក្រវាត់ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ចំនួន​៣​នាក់​ ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់ ​និង​ដកហូត​ម៉ូតូ​៥​គ្រឿង ។

ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ប្រាប់​ថា មាន​បុរស​២​ក្រុម ក្នុង​នោះ​មួយ​ក្រុម​មាន​គ្នា​ជិត​១០​នាក់ ប្រដាប់​ដោយ​ដំបង ដុំ​ថ្ម និង​ខ្សែក្រវាត់ កំពុង​តែ​ដេញ​វាយតប់​គ្នា​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។

ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​ចុះ​ទៅ​ធ្វើការ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​បុរស​ខាង​ល់​បាន​ចំនួន​៧​នាក់ ក្នុង​នោះ​៣​នាក់​រង​របួស​បែកក្បាល​ឈាម​ហូរ​ស្រោច​ខ្លួន និង​ដកហូត​បាន​ម៉ូតូ​ប្រភេទ​ម៉ូតូ​ធំ ចំនួន​៥​គ្រឿង ដោយ
ឡែក​បក្ខពួក​ប៉ុន្មាន​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស​ម្រោ​ល ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​។

ក្រោយ​ពេល​កើត បុរស​ទាំង​៧​នាក់​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សួរនាំ​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ