ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួមដៃគ្នា​ជា​ប្រព័ន្ធ​ទៅបោក​​ព្រះ​ចៅអធិការ​វត្ត​«​ដែល​ចង់បាន​វត្ថុ​ដ៏​ស័ក្តិសិទ្ធិ​»…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ ​មាន​​គ្រ​ហស្សនេះ ​ជា​ព្រះសង្ឃត្រូវ​ចាញ់បោក​ក្រុម​ជន​ទុច្ចរិត​អស់ប្រាក់​៥០០០ដុល្លារ​អា​មេ​រិ​ក រឿង​ចង់​វត្ថុ​ស​ក្តិ​សិទ្ធិ ។ ​តែ​ជាក់ស្តែង ​​រឿង​រ៉ាវ​មួយ​បាន​កើតឡើងកាលពី​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ដោយត្រូវ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ស្រុក​ពញាឮ…

ខេត្ត​កណ្តាល ៖ ​មាន​​គ្រ​ហស្សនេះ ​ជា​ព្រះសង្ឃត្រូវ​ចាញ់បោក​ក្រុម​ជន​ទុច្ចរិត​អស់ប្រាក់​៥០០០ដុល្លារ​អា​មេ​រិ​ក រឿង​ចង់​វត្ថុ​ស​ក្តិ​សិទ្ធិ ។ ​តែ​ជាក់ស្តែង ​​រឿង​រ៉ាវ​មួយ​បាន​កើតឡើងកាលពី​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ដោយត្រូវ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ស្រុក​ពញាឮ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកណ្តាល បាន​ធ្វើការ​ស្រាវ​ជ្រាវ រហូត​​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ​ពាក់​ព័ន្ធករណី​យក​វត្ថុ​កែច្នៃ​ទៅ​ឆបោក​ព្រះ​សង្ឃជា​ចៅអធិការ​វត្តថា ​ជា​វត្ថុ​ស​ក្ត័​សិទ្ធិ ។

ប្រភពឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ ១-​ឈ្មោះ រ៉ូ​ន រ៉​សេត ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិ​ឥ​ស្លា​ម មាន​ទីលំនៅ​​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ  រាជធានី​ភ្នំពេញ ​។ ២-​ឈ្មោះ ជេ​ត សា​វឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល និង​៣-ឈ្មោះ​ហុ​ឹ​ម ហុ​ី ភេទ​ប្រុស អាយុ៧២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ទិញ​អេ​ត​ចាយ មាន​ទីលំ​នៅ​​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ រីឯ​ខាងភាគី​ជន​រង​គ្រោះ​ ក្នុង​អំពើ​ឆបោក​នេះ គឺ​ជាព្រះ​តេជគុណ​ព្រះ​នាម ស៊ុន ហុ​ក ព្រះ​ចៅអធិការ​វត្ត​ពោធិ​កំបោ ភូមិ​ពោធិ​កំបោ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។

ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​​សមត្ថ​​កិច្ច​ដកហូត​បាន​វត្ថុ​តាង​​មាន ១-​កូន​កាបូបស្ពាយ​ ពណ៌​ខ្មៅ​​១,​ប្រ​ម៉ាត់​សត្វ​ជ្រូកស្រុក៥, ​ស្នែង​សត្វ​គោ​​១, ​​ដុំ​ថ្ម​ពណ៌​ខ្មៅ១​​​ដុំ, ​​គ្រាប់អង្កាំ១​ថង់​តូច,  ​ម៉ែត្រ​តូច​១, ​ឆ្អឹង​សត្វ​ពណ៌​ខ្មៅ​​១ ១០, ​ជញ្ជីង​សំរាប់​ថ្លឹង​ត្បូង​១, ​​ដុំ​ពណ៌​.ស មាន​រូបរាង​ដូច​ចង្កូម​សត្វ​ខ្លា (តូច​​១​គូ មធ្យម​​១​គូ​ និង​ធំ​១​គូ), ទូរ​សព្ទ័​​៦​គ្រឿង, ​ម៉ាក​XTG​១​គ្រឿង,​ ​ម៉ាកOPPOA3S១​គ្រឿង, ​ម៉ាក Nokia០១​គ្រឿង,​ ម៉ាកcamfone១​គ្រឿង, ​ម៉ាក samsung១​គ្រឿង, ​ម៉ាក​HAuwai០១​គ្រឿង, ​កូន​ថង់​តូច​ៗ១​ដុំ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក ។

នៅ​ថ្ងៃខែ​ធ្នូ ឆ្នាំ​២០១៨ ឈ្មោះ​ជេ​ត សា​វឿ​ន បាន​ទៅ​ផឹក​កាហ្វេ នៅ​ម្តុំ​គល់​ស្ពាន​ព្រែក​ក្តាម ពេល​នោះ​បាន​ជួប និងឈ្មោះ អឿ​ន ភេទ​ប្រុស រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា ហើយ​ឈ្មោះ​អឿ​ន បាន​និយាយ ប្រាប់​ខ្លួន​ថា មាន​ព្រះ​ចៅអធិការ​វត្ត​ពោធិ​កំបោ ព្រះ​អង្គ​ចង់បាន​ចង្កូម​សត្វ​ខ្លា និង​កុយរមាស បើ​មាន​យក​ទៅ​ប្រគេន​អង្គ មើល ព្រោះ​ព្រះ​អង្គ​ចង់​ជាវ ។ សមត្ត​កិច្ច​ឲ្យ​ដឹង​ទៀត​ថា ឮ​ដូច្នេះ​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា​វេលា​ម៉ោង​ប្រហែល​១១ និង​៣០​នាទី​ព្រឹក ​ឈ្មោះ ជេ​ត សា​វឿ​ន បាន​ទៅ​ជួប​ព្រះ​ចៅ អធិការ​ព្រះ​នាម ស៊ុន ហុ​ក គង់នៅ​វត្ត​ពោធិ កំបោ ហើយ​បាន​ទូល​ព្រះ​អង្គ តើ​ព្រះ​អង្គ​ចង់បាន​ចង្កូម​សត្វ​ខ្លា​ឬ​? ព្រះ​ចៅអធិការ​តប​ថា ចង់បាន​ចង្កូម​សត្វ​ខ្លា​ដែល​សុទ្ធ​ល្អ ។

បន្ទាប់​មក​ នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ឈ្មោះ ជេ​ត សា​វឿ​ន បាន​ទំនាក់ទំនង​ប្រើ​ប្រាស់​លេខ​ទូរ​សព្ទ័​ទៅ​ឈ្មោះ រ៉ូ​ន រ៉​សេត ដោយ​ណាត់ជួប​គ្ នា​នៅ​តូប​កាហ្វេ ម្តុំ​ក្រោយ​ផ្សារ​គីឡូ​លេខ​៧ ហើយ​ឈ្មោះ ជេ​ត សា​វឿ​ន បាន​និយាយ​ប្រាប់​ឈ្មោះ រ៉ូ​ន រ៉​សេត ថា មាន​ព្រះសង្ឃ​គង់នៅ​វត្ត​ពោធិ​កំបោ ចង់បាន​ចង្កូម​សត្វ​ខ្លា បន្ទាប់​មក​ឈ្មោះ រ៉ូ​ន រ៉​សេត​ក៏​បាន​ឲ្យ​ចង្កូម​សត្វ​ខ្លា​ក្លែងក្លាយ​ចំនួន​៣​គូរ​ឲ្យ​ទៅ​ឈ្មោះ ជេ​ត សា​វឿ​ន ដាក់​លក់​តម្លៃ ៤.២០០​ដុល្លារ​អា​មេ​រិ រួច​ឈ្មោះ ជេ​ត សា​វឿ​ន បាន​យក​ចង្កូម​សត្វ​ខ្លា​៣​គូរ​ជា​របស់​ឈ្មោះ រ៉ូ​ន រ៉​សេត ទៅ​លក់​ឲ្យ​ព្រះ ចៅអធិការ​ព្រះ​នាម ស៊ុន ហុ​ក តម្លៃ​ប្រាក់ ៥.០០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ឈ្មោះ ជេ​ត សា​វឿ​ន បាន​យក​ប្រាក់ ៤.២០០ ដុល្លារ ទៅ​ឲ្យ​ឈ្មោះ រ៉ូ​ន រ៉​សេត ដោយពេល​នោះ​ឈ្មោះ រ៉ូ​ន រ៉​សេត បាន​ដក​ប្រាក់​៣០០ដុល្លារ ឲ្យ​ទៅ​ឈ្មោះ ជេ​ត សា​វឿ​ន ថ្លៃ​ឈ្នួល​យក​ទៅ​លក់ ។

លុះដល់​ថ្ងៃ ខែ ឆ្នាំ​ដដែល​ពេល​ល្ងាច ព្រះ​ចៅអធិការ ស៊ុន ហុ​ក បាន​ទូរ​សព្ទ័​ប្រាប់​ឈ្មោះ ជេ​ត សា​វឿ​ន វិញ​ថា ចង្កូម​សត្វ​ខ្លា​ដែល​យក​មក​លក់​ឲ្យ​មុន​នេះ គឺជា​របស់​ក្លែងក្លាយ​ទេ ពេល​នោះ​ឈ្មោះ ជេ​ត សា​វឿ​ន បាន​ទូល​ព្រះ​អង្គ​ភ្លាម​ថា ចាំ​យក​អា​សុទ្ធ​មកដូរ​វិញ ។ ហើយ​ឈ្មោះ ជេ​ត សា​វឿ​ន ក៏​បាន​ទូរ​សព្ទ័​ទៅ​ប្រាប់​ឈ្មោះ រ៉ូ​ន រ៉​សេត ឲ្យ​យក​របស់​សុទ្ធ​មក​ដូរ​ប្រគេន​ព្រះ​ចៅអធិការ​វត្ត​ដែរ ប៉ុន្តែ​ដោយ​ចាំ​បាត់​យូរ​ពេក មិនឃើញ​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ​ឆ្នាំ​២០១៨ ព្រះ​ចៅអធិការ ស៊ុន ហុ​ក បាន​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​តែ​ម្តង​ទៅ ​

ទើប​នៅ​ថ្ងៃ ខែ​ឆ្នាំ​ដដែល​ឈ្មោះ ជេ​ត សា​វឿ​ន​បាន​តេ​ទូរ​សព្ទ័​ទៅ​ចៅអធិការ ស៊ុន ហុ​ក ដើម្បី​យក​ចង្កូម​សត្វ​ខ្លា​ជា​របស់​ពិត​មក​ប្រគេនរួច​មក ​ក៏​បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​វត្ត​ពោធិ​កំបោ ពេល​នោះ​ឈ្មោះ រ៉ូ​ន រ៉​សេត បាន​យក​ចង្កូម​សត្វ​ខ្លា​០១ គូរ​ប្រាប់​ថា ជា​របស់​ពិត​ទៅ​ប្រគេន​ដោះ​ដូរ​ ជាមួយ​របស់​មិន​ពិត​ ដែល​លក់​ឲ្យ​ពី​មុន ពេល​នោះ​ ព្រះ​ចៅអធិការបាន​ពិនិត្យ​មើល​ហើយ​​ថា ជា​របស់​សុទ្ធ​ក្នុង​ ខណៈនោះ​ឈ្មោះ រ៉ូ​ន រ៉​សេត បាន​ឲ្យ​ចៅអធិការ​ព្រះ​នាម​ស៊ុន ហុ​ក ថែមលុយ​៥.០០០​ដុល្លារ មក​ឲ្យ​ខ្លួន​បន្ថែម ទៀត ទើប​ចៅអធិការ​បាន​យល់​ព្រម​តាម​តម្លៃ​ខាងលើ​ប៉ុន្តែ​ឲ្យ​បាន​៤.០០០​ដុល្លារសិន​ នៅ​ខ្វះ​១.០០០​ដុល្លារ​ទៀត ជនសង្ស័យ​ឈ្មោះ រ៉ូ​ន រ៉​សេត បាន​សរសេរ​កិច្ចសន្យា​លក់ដូរ​ធានា​របស់​សុទ្ធ​លក់ដូរ ​មិន​កែប្រែ​រវាង​អ្នកលក់​ចង្កូមខ្លា​ ឈ្មោះ រ៉ូ​ន
រ៉​សេត​អ្នកទិញ​ឈ្មោះ​ស៊ុន ហុ​ក​គ្មាន​ស្នាម​ផ្ដិត​មេដៃ ​ឬ​ចុះហត្ថលេខា​នៅ​លើ​កិច្ចសន្យា​នេះ​ឡើយ ។ ​

អត្ថបទសរសេរ ដោយ