ខេត្តកំពត ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាសន្តិសុខកាស៊ីណូបានស្លាប់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តធុនធំដឹកដីរបស់ក្រុមហ៊ុនមួយបានបើកបុកម៉ូតូរបស់ជនរងគ្រោះ ខណៈដែលជិះស្របទិសគ្នាកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២៧ មិថុនា ២០១៣ ត្រង់ចំណុចផ្លូវបំបែកចំការតែលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ។
បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ដែលបានកើតឡើងនៅលើភ្នំបូកគោខាងលើនេះ ខាងក្រុមហ៊ុននៅលើភ្នំបូកគោមិនអនុញ្ញាតឱ្យកម្លាំងពីក្រោមឡើងទៅអន្តរាគមន៍ទេ ដូច្នេះសមត្ថកិច្ចចរាចរខេត្តពុំអាចទទួលព័ត៌មានជាក់លាក់ទេ ។ ប៉ុន្តែនៅវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃដដែល គេឃើញរថយន្តសន្តិសុខបូកគោបានជិះអមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនបូកគោដឹកសាកសពជនរងគ្រោះទៅប្រគល់ឱ្យក្រុមគ្រួសារ ដែលមានលំនៅឋានភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ