ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​​​ក្រណាត់​​​ក្រុម​​ហ៊ុន​​​​សារុំ​​ត្រេ​ឌីង​​បែក​​​កង់​​ក្រោយក្រឡាប់​ចាក់​ក្រណាត់​រាយ​​ពេញ​ផ្លូវ​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល៖ រថយន្ត​ម៉ាកគា​ដឹក​កម្ទេច​ក្រណាត់​របស់​ក្រុម​ហ៊ុន​​សារុំត្រេឌីង​បែក​កង់​ក្រោយ​ បណ្តាល​ឱ្យ​ក្រឡាប់​ចាក់​ក្រណាត់​រាយ​ពាសពេញ​ផ្លូវ កាល​ពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៣ នៅ​តាមបណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុង​ភូមិបុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ហើយ​​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រងរបួសនោះ​ទេ ​។

អ្នក​បើក​រថយន្ត​ត្រូវបាន​គេស្គាល់​ឈ្មោះ​ចាន់ សុភី អាយុ​២៧ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ព្រៃ​កុដ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​មាន​រង​របួសនោះ​ទេ ។  សាក្សី​បាន​ឱ្យ​ដឹង​ថា មុនពេល​កើត​ហេតុ​គេឃើញ​ រថយន្ត​ខាង​លើ​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​បែក​កង់​ក្រោយ​២គ្រាប់​លាន់​ដូច​រន្ទះ​​ ធ្វើ​ឱ្យ​រេ​ចង្កូត​ក្រឡាប់​ភីង​តែ​ម្តង ។