ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​ជួស​ជុល​ផ្លូវ​ក្រួស​ក្រហម​24​គីឡូ​ម៉ែត្រ​ប្រើ​ប្រាស់​ថវិកា​រាជ​រដ្ឋា​ភិបាល​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ ៖ ផ្លូវក្រាល​ក្រួស​ក្រហម​​មួយ​ខ្សែ​​​​ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​ប្រាសាទ ​ស្រុក​ត្រពាំង​​ប្រាសាទ ប្រវែង​២៤​គីឡូម៉ែត្រ ដែល​រង​​ការ​ខូច​​ខាត​ស្ទើរ​ទាំង​​ស្រុង ​ត្រូវ​បាន​​បើក​ការដ្ឋាន​ជួស​ជុល​ឡើង​វិញ​ដោយ​ប្រើ​ប្រាស់​ថវិកា​របស់​រាជ​រដ្ឋា​ភិបាល​​ចំនួន​ជាង​៣​រយ​លាន​រៀល។ ​ពិធី​បើក​​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវ​នេះ បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ព្រឹក​ថ្ងៃទី​២៦ មិថុនា ​កន្លង​មក​ក្រោ​ម​​អធិបតី​ភាព​លោក​ ស

ខេត្ត​ឧត្តរ​មានជ័យ ៖ ផ្លូវក្រាល​ក្រួស​ក្រហម​​មួយ​ខ្សែ​​​​ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​ប្រាសាទ ​ស្រុក​ត្រពាំង​​ប្រាសាទ ប្រវែង​២៤​គីឡូម៉ែត្រ ដែល​រង​​ការ​ខូច​​ខាត​ស្ទើរ​ទាំង​​ស្រុង ​ត្រូវ​បាន​​បើក​ការដ្ឋាន​ជួស​ជុល​ឡើង​វិញ​ដោយ​ប្រើ​ប្រាស់​ថវិកា​របស់​រាជ​រដ្ឋា​ភិបាល​​ចំនួន​ជាង​៣​រយ​លាន​រៀល។ ​ពិធី​បើក​​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវ​នេះ បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ព្រឹក​ថ្ងៃទី​២៦ មិថុនា ​កន្លង​មក​ក្រោ​ម​​អធិបតី​ភាព​លោក​ ស ថាវី ​​ប្រធាន​​គណៈ​កម្មា​ធិការ​ គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ និងជា​​អភិបាល​ខេត្តឧត្តរ​មានជ័យ​ និងមាន​ការ​ចូល​រួម​​ពី​លោក​ឧកញ៉ា​ ស៊្រ៊ុន ម៉េងលាង ​លោក​ប្រធាន​ -អនុ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ​មន្ត្រី​រាជ​ការ ​លោក​មេ​បញ្ជា​ការ-​មេ​បញ្ជា​ការ​រង​កងកម្លាំង​ប្រដាប់​អាវុធ​​ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​​ ។

លោកស ថាវី ​​មាន​ប្រសាសន៍​ថា ​យោង​​តាម​​ការស្នើ​សុំ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជួប​ការ​លំ​បាក​ក្នុងការ​ធ្វើ​​​ដំណើរ​តាម​​ផ្លូវ​ក្រាល​ក្រួស​ក្រហម​​មួយ​ខ្សែ​នេះ​ចាប់​ពី​ចំណុច​រង្វង់​មូល​ទៅ​ដល់​អូ​រ​​អាកុក​ ​​មាន​ចម្ងាយ​​​២៤​គីឡូម៉ែត្រ ​លោក​​ក៏​បាន​ធ្វើ​​របាយ​ការណ៍​​​ដាក់​ចូល​​ទៅ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​​។ បន្ទាប់​មក​​​ក្រុម​ការ​ងារ​គណបក្ស​ប្រជា​​ជន​កម្ពុជា​​​ក៏​ចុះ​ធ្វើ​​ការ​​សិក្សា​​ភ្លាមៗ ដើម្បី​បើក​ការ​ដ្ឋាន​ជួស​ជុល​ជូន​​​ប្រជា​ពលរដ្ឋ​​ទៅ​តាម​សំណើសម្រាប់​​ឱ្យ​ពួក​គាត់​​ងាយ​​ស្រួល​​ក្នុង​ការ​ធ្វើ​ចរាច​រណ៍ ។

នា​ឱកាស​បើក​ការ​ដ្ឋាន​​ជួស​ជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​នេះ​ លោក​ឧកញ៉ា​ស្រ៊ុន ​ម៉េងលាង ​និង​លោក​​ជំទាវ​ជា​ភរិយា​​ បាន​ជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត​ចំនួន​៣​លាន​រៀល​ និង​​មា​ន​ថវិកា​សប្បុរស​ជន​​​ជួយ​ឧបត្ថម្ភ​​ជាបន្ត​បន្ទាប់​ ដើម្បី​ចូល​​​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​​​ ​។
ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​ការជួស​ជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​​​មួ​យខ្សែ​​​នេះ​​មាន​ទឹក​ចិត្ត​​​​សប្បាយ​រីក​រាយ​​​​យ៉ាង​ខ្លាំង​​ ហើយ​​​ប្តេជ្ញា​​​​ឆ្លើយ​តប​វិញ​តាម​រយៈសន្លឹក​ឆ្នោត​​គឺ​បោះឆ្នោត​ឱ្យ​គណ​​បក្ស​​ប្រជា​​ជន​កម្ពុជា​​ ដើម្បី​បាន​សម្តេច​តេជោ ហ៊ុន សែន ​​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៥ និង​អាណត្តិ​​បន្ត​បន្ទាប់​ទៀត ​។ ​នា​ឱកាស​នោះ​ ប្រជា​ពលរដ្ឋ​​ដែល​ចូល​រួម​​ជាង​១​ពាន​់​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​១ម៉ឺន​រៀល​​​ និង​​សារុង​១ ៕