ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី​​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន​​

12 ឆ្នាំ មុន

ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​​លោក​ស្រី​PARK GEUN HYE កាល​ពី​ព្រឹក​ថ្ងៃ​ទី​​២៧ មិថុនា បាន​ចេញ​​ដំណើរ​​ទៅ​បំពេញ​ទស្សន​កិច្ច​មួយ​នៅ​ប្រទេស​ចិន​ ដោយ​នា​ថ្ងៃ​ដំបូង​នៃ​ទស្សន​កិច្ច​នោះ​ លោក​ស្រី​​ត្រូវ​​ជួបពិភាក្សា​​ទ្វេ​ភាគី​​ជាមួយ​ប្រធានា​ធិបតី​​ចិន លោក​ស៊ី​ជីន​ពីង ។
ពេល​ស្នាក់​អាស្រ័យ​​ក្នុង​ប្រទេស​​ចិន​ បន្ទាប់​ពី​ស្ថិត​នៅ​ក្រុង​ប៉េ​កាំង​​ លោក​ស្រី​ PARK ក៏​ធ្វើ​​ដំណើរ​​​ផង​ដែរ​ទៅ​​កាន់​ស៊ី​អាន​​ភាគ​ខាង

ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​​លោក​ស្រី​PARK GEUN HYE កាល​ពី​ព្រឹក​ថ្ងៃ​ទី​​២៧ មិថុនា បាន​ចេញ​​ដំណើរ​​ទៅ​បំពេញ​ទស្សន​កិច្ច​មួយ​នៅ​ប្រទេស​ចិន​ ដោយ​នា​ថ្ងៃ​ដំបូង​នៃ​ទស្សន​កិច្ច​នោះ​ លោក​ស្រី​​ត្រូវ​​ជួបពិភាក្សា​​ទ្វេ​ភាគី​​ជាមួយ​ប្រធានា​ធិបតី​​ចិន លោក​ស៊ី​ជីន​ពីង ។
ពេល​ស្នាក់​អាស្រ័យ​​ក្នុង​ប្រទេស​​ចិន​ បន្ទាប់​ពី​ស្ថិត​នៅ​ក្រុង​ប៉េ​កាំង​​ លោក​ស្រី​ PARK ក៏​ធ្វើ​​ដំណើរ​​​ផង​ដែរ​ទៅ​​កាន់​ស៊ី​អាន​​ភាគ​ខាង​លិច​ចិន​។

​ក្រោយ​​ការ​ជួប​​គ្នា​កំពូល​​រវាង​ប្រមុខ​​រដ្ឋ​ទាំង​២​រូប​នោះ​មក សេច​ក្តី​ប្រកាស​រួម​មួយ​​ ស្តីពី​​ទស្សន​​​វិស័យ​នា​ពេល​អនាគត​ និង​ពី​ការ​ខិត​ខំប្រឹង​ប្រែង​​ទ្វេ​ភាគី​​ដើម្បី​ការ​រំសាយ​​នុយ​ក្លេ​អ៊ែរ​​របស់​កូរ៉េ​​ខាង​ជើង​នឹង​ត្រូវ​​ចេញ​​​ផ្សាយ ។ នោះ​ជា​ការ​ជួប​គ្នា​កំពូល​លើក​ដំបូង​របស់​ប្រមុខ​​រដ្ឋ​ទាំង​២​ហើយ​នឹង​​កំណត់​​ពី​ការ​ចាប់​ផ្តើម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​រយៈ​ពេល​៥​ឆ្នាំ​​ខាង​មុខ​ទៀត ។

ចំពោះ​​បញ្ហា​នុយ​កេ្ល​អ៊ែរ​​កូរ៉េ​ខាង​ជើង​​ដែល​ជា​​បញ្ហា​សំខាន់​សម្រាប់​​ការ​ជួប​គ្នា​​កំពូល​​​ លោក​ស្រី​ PARK ធ្លាប់​បាន​ថ្លែង​ជា​ច្រើន​លើក​ថា លោក​ស្រីនឹង​ឆ្លៀត​ឱកាស​​នៃ​ការ​ជួប​គ្នា​​ជាមួយ​​លោក​ស៊ី​ជីន​ពីង​​ ដើម្បី​​សុំ​ការ​ជួយទ្រ​ទ្រង់​របស់​ចិន​ ជា​សម្ព័​ន្ធ​​មិត្ត​របស់​កូរ៉េ​ខាង​ជើង​​​ធ្វើ​ការ​គាប​សង្កត់​​លើ​ក្រុង​ព្យុង​​យ៉ាង​ ឱ្យ​ព្រម​បោះ​បង់​ចោល​​កម្មវិធី​​​អាវុធ​នុយ​កេ្ល​អ៊ែរ​​ ហើយ​​ក្លាយ​ជា​​សមា​ជិក​​ដែល​មាន​ការ​ទទួល​ខុស​​ត្រូវ​មួយ​របស់​សហ​គមន៍​​អន្តរ​ជាតិ ៕